ពោធិ៍សាត់ ៖ ក្មេងប្រុសអាយុទើបតែ ១២ ឆ្នាំ បានឈ្លោះប្រកែក ជាមួយមិត្តភក្កិ បានទាញកាំបិតកាប់ កកុកកាប់ទៅលើគូរ ទំនាស់ម្នាក់អាយុ ១៣ ឆ្នាំ បណ្តាលអោយរងតបួសជាទម្ងន់ កាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០២០ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រពើរពីរ ឃាត់ខ្លូន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកវាលវែង ។
ករណីបង្កហឹង្សារវាងក្មេងៗនោះ បានកើតឡើងនៅភូមិសំឡាញ ឃុំក្រពើរពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ជនសង្ស័យបង្កហឹង្សាមានឈ្មោះសួន ភក្ត្រា ភេទប្រុស អាយុ ១២ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិសំឡាញ ឃុំក្រពើរពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ។ ចំណេកក្មេងប្រុសរងគ្រោះ មានឈ្មោះហ៊ឹម ជិនឡុង ភេទប្រុស អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិជាមួយគ្នា។
ក្រោយកើតហេតុ ជនសង្ស័យរួម នឹងវត្ថុតាង មានកាំបិតកកុក ត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកវាលវែង កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕