នយោបាយ

គ.ជ.ប មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផល សំឡេងឆ្នោតគាំទ្រ គណបក្សនយោបាយនីមួយៗ

រូបភាព៖ គ.ជ.ប

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ បញ្ជាក់ភាពត្រឹមត្រូវ លើលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា គ.ជ.ប មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផល សំឡេងឆ្នោតគំាទ្រ គណបក្សនយោបាយនីមួយៗ ដែលគណកម្មាធិការ រាជធានី ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យលទ្ធផល ៕

To Top