ព័ត៌មានជាតិ

សម្តេចតេជោ ស្នើសមាជិកបក្សប្រជាជន អាយុក្រោម៧៤ឆ្នាំ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា

រូបភព៖ ទទក

ភ្នំពេញ៖ មុនឈានដល់ការចូលប្រជុំ ក្នុងរដ្ឋសភាជាលើកដំបូង ក្នុងនីតិកាលទី៧នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីស្ថិតក្នុងដំណាក់កាលចាំផ្ទះ ដើម្បីរងចាំរាជរដ្ឋាភិបាលថ្មី ស្បថចូលកាន់តំណែងនោះ នាល្ងាចថ្ងៃ១០ សីហា បានយកពេលវេលាមកជួបសំណេះសំណាជាមួយសមាជិក-សមាជិកា ទាំងអាណត្តិចាស់និងអាណត្តិថ្មី ។ 

ដោយក្នុងជំនួបជិតផុតអាណត្តិរបស់សម្តេចនេះ គឺសម្តេចបានស្នើឲ្យសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជាដែលមានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា ដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភាសំបូរទៅដោយមនុស្សចាស់។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិ កម្ពុជា ។ 

សម្តេចតេជោមានប្រសាសន៍ថា ចំពោះសម្តេចផ្ទាល់ ក៏អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេចមានវ័យកាន់ចាស់ណាស់ទៅហើយ ណាមួយដើម្បីទុកឱកាស ឲ្យយុវជនបន្តវេនដឹកនាំបន្ត ៕

To Top