បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងធ្វើការបោះបង់ការទាមទាររបស់ខ្លួន ជាមួយនឹងទឹកដីដែលបានបាត់បង់ ទៅឲ្យប្រទេសរុស្សីជាថ្នូរនឹងការ ចូលជាសមាជិករបស់ អង្គការណាតូជាផ្លូវការ។
យោងតាមការចេញផ្សាយរបស់ RT ដោយបញ្ជាក់ថានេះគឺជា ការអះអាងដោយលេខាផ្ទាល់ របស់អគ្គលេខាធិកាអង្គការ សហប្រជាជាតិលោក Stian Jenssen បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ។
សេចក្តីថ្លែងការណ៍របស់លោក Jenssen បានបញ្ជាក់ថា លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ ហើយរដ្ឋាភិបាលទីក្រុងគៀវ នឹងត្រូវតែបោះបង់នូវរាល់លក្ខណ្ឌ របស់ខ្លួនដើម្បីទទួលជ័យជំនះ របស់ខ្លួនលើប្រទេសរុស្សី។
មកទល់ពេលនេះគ្មានមេដឹកនាំ ណាតូរូបនេះបានប្រកាសគាំទ្រ ជាសាធារណៈចំពោះគំនិតនៃទីក្រុងគៀវ ដើម្បីឲ្យធ្វើការបោះបង់ការទាមទារ របស់ខ្លួនចំពោះទឹកដីនៃ Donetsk, Lugansk, Kherson ឬ Zaporozhye ដែលត្រូវបានបញ្ចូលទៅក្នុងសហព័ន្ធរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិកាលពីខែកញ្ញា ឆ្នាំមុននោះទេ។
ដូចគ្នានេះដែរខណៈពេលដែលមន្ត្រីលោកខាងលិច បានបង្ហាញពីការសង្ស័យលើសមត្ថភាព របស់អ៊ុយក្រែនក្នុងការដណ្តើមយក តំបន់ទាំងនោះផងដែរប៉ុន្តែគ្មាននរណាម្នាក់ នឹងហ៊ានជំរុញឱ្យក្រុងគៀវបោះបង់ចោល ការទាមទាររបស់ខ្លួននោះឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី