ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បច្ចេកវិទ្យាបូកសេវាកម្ម ជាកម្លាំងជំរុញ ដ៏សំខាន់ នៃការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់

ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិនអន្តរជាតិឆ្នាំ២០២៣ បានបើកធ្វើនៅក្រុងប៉េកាំង ក្រោមប្រធានបទ “ការបើកទូលាយជំរុញ ការអភិវឌ្ឍ កិច្ចសហប្រតិបតិ្តការ ទទួលបាន ឈ្នះ-ឈ្នះនៅពេលអនាគត ” ។ ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មលើកនេះ ហាក់ដូចជាបានបើកបង្អួច កាលានុវត្តភាព សម្រាប់ឱ្យបច្ចេកទេសឌីជីថល និងតួអង្គសេដ្ឋកិច្ចពិត រួមបញ្ចូលយ៉ាងស៊ីជម្រៅ ព្រមនឹងជំរុញ ឱ្យការធ្វើឌីជីថលូបនីយកម្ម របស់ពាណិជ្ជកម្ម សេវាកម្មសកលពន្លឿន ការធ្វើបរិវត្តកម្មទៀតផង ។

ស្របពេលដែលការច្នៃប្រឌិតថ្មី ខាងបច្ចេកទេសបង្កើនល្បឿន លើវិស័យទិន្នន័យធំ cloud computing បណ្តាញIOT និងភាពវៃឆ្លាតសិប្បនិមិ្មតជាដើម ដំណើរធ្វើឌីជីថ លូបនីយកម្ម របស់ពាណិជ្ជកម្មសេវាកម្ម របស់ប្រទេសចិនត្រូវពន្លឿន ថែមមួយកម្រិតទៀត ។ លោក Zhu Fulin អនុប្រធាន ផ្នែកការស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ កិច្ចសហប្រតិបតិ្តការ ផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ របស់ក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា ការធ្វើបរិវត្តកម្មឌីជីថល របស់ពាណិជ្ជកម្មសេវាកម្មចិន បានលើកកម្ពស់ថែមមួយកម្រិតទៀត នូវកម្រិតចំណេះដឹងនិងបច្ចេកវិទ្យារបស់ពាណិជ្ជម្មសេវាកម្ម ព្រមពេល ជាមួយគ្នានេះ ក៏បានជំរុញឱ្យបង្កើតរូបមន្តថ្មីនិងមុខរបរថ្មី របស់ពាណិជ្ជកម្មសេវាកម្ម ដូចជាការព្យាបាលរោគពីចម្ងាយ និងម៉ៅគម្រោងជា មួយគ្នាជាដើម ។ ការប្រើប្រាស់បច្ចេកទេស ឌីជីថល អាចធ្វើឱ្យសេវាកម្ម ដែលមិនអាចធ្វើពាណិជ្ជកម្មនៅកាលពីមុន ក្លាយជាពាណិជ្ជកម្មសេវាកម្ម ដែលបានពង្រីកទ្រង់ ទ្រាយពាណិជ្ជកម្ម សេវាកម្មថែមមួយកម្រិតទៀត ។

ព្រមពេលជាមួយគ្នានេះ “ក្រុមមិត្តភកិ្ត” របស់ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មលើផ្ទៃអន្តរជាតិក៏បានពង្រីកជាបន្តបន្ទាប់ ។ តំណាងពាណិជ្ជករ នៃប្រទេសជាច្រើន ដែលបានចូលរួម ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មលើកនេះបានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មបានបង្កើត ជាវេទិកាមួយសម្រាប់ ឱ្យពិភពលោករួមគ្នា ចែករំលែកផលប្រយោជន៍ នៃពាណិជ្ជកម្មសេវាកម្ម ហើយបានក្លាយជាវេទិកា ដ៏សំខាន់សម្រាប់ជំរុញការ អភិវឌ្ឍពាណិជ្ជកម្មសេវាកម្ម ប្រមូលផ្តុំមតិឯកភាពរួមនៃកិច្ចសហប្រតិបតិ្តការសកល និងជំរុញការ ផ្លាស់ប្តូរលើផ្ទៃអន្តរជាតិ ។

ក្នុងនាមជាប្រទេស ភ្ញៀវ កិតិ្តយស នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មឆ្នាំនេះ ប្រទេសអង់គ្លេសបាន បង្កើតគណៈប្រតិភូពាណិជ្ជកម្ម សេវាកម្មដែលមាន ទ្រង់ទ្រាយធំជាងគេតាំងពីបានចូលរួមពិព័រណ៍នេះមក ។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំទីពីរ របស់អង់គ្លេសរួចទៅហើយ រីឯឧស្សាហកម្មសេវាកម្ម ជាមូលដ្ឋានគ្រឹះដ៏សំខាន់ របស់សេដ្ឋកិច្ចអង់គ្លេស ដែលត្រូវជា៧៩ភាគរយ នៃទំហំសេដ្ឋកិច្ច សរុបរបស់អង់គ្លេស ។ ក្នុងពិព័រណ៍ ពាណិជ្ជកម្មសេវាកម្មលើកនេះ សហគ្រាសអង់គ្លេសគ្រប់ប្រភេទ បានដាក់តាំងបង្ហាញផលិតផល និងសមិទ្ធផលថ្មីបំផុត តាមរយៈបែបបទ ច្នៃប្រឌិតថ្មី ធ្វើឱ្យអ្នកទស្សនាអាចដកបទ ពិសោធយ៉ាងប្រាកដប្រជា នូវភាពរស់រវើក នៃមុខរបរជាច្រើនរបស់ប្រទេសអង់គ្លេស ។

ក្នុងនាមជា “មិត្តចាស់”របស់ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្ម ក្រុមហ៊ុនQualcomm បានចូលរួមពិព័រណ៍ ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា ។ ឆ្នាំនេះ ក្រុមហ៊ុន Qualcomm បាននាំមកនូវសមិទ្ធផល សហប្រតិបតិ្តការ ជាមួយដៃគូឧស្សាហកម្មរបស់ចិន លើវិស័យបច្ចេកវិទ្យាឈានមុខ ដូចជា5G បច្ចេកទេស LLM និងបច្ចេកទេស VR ជាដើម ក្នុងន័យបង្ហាញពីការអនុវត្តជាក់ស្តែង ដ៏សម្បូរបែបរបស់ ក្រុមហ៊ុនQualcomm ក្នុងការពួតដៃជាមួយដៃគូ សហប្រតិបតិ្តការ ដើម្បីក្តាប់ជាប់កាលានុវត្តភាព នៃការធ្វើបរិវត្តកម្មឌីជីថល ។

“ព្រឹតិ្តការណ៍ដ៏ឱឡារិកលើកនេះ បានបញ្ជាក់ពីភាពបម្រែបម្រួល ឥតឈប់ឈររបស់សេដ្ឋកិច្ចសកល ឧស្សាហកម្មសេវាកម្មមានសក្តានុពលយ៉ាងខ្លាំងក្លា ។ ” ពេលថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល អំពីពាណិជ្ជកម្មសេវាកម្មសកល លោកស្រីRebeca Grynspan អគ្គលេខាធិការ នៃសន្និសីទពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់ អង្គការសហប្រជាជាតិ បានលើកឡើងថា ពាណិជ្ជកម្មសេវាកម្មនឹងក្លាយជាក្បាលម៉ាស៊ីនដ៏ខ្លាំងក្លាក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល បង្កើតឱកាសការងារ និងបង្រួញគម្លាតអភិវឌ្ឍន៍ រវាងប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍន៍ ។

ពាណិជ្ជកម្មសេវាកម្ម ម្ខាងតភ្ជាប់ជាមួយទីផ្សារ ក្នុងស្រុកចិន ម្ខាងទៀតតភ្ជាប់ជាមួយទីផ្សារអន្តរជាតិ គឺជាចំណុចសំខាន់ ក្នុងការបើកទូលាយប្រកប ដោយកម្រិតខ្ពស់ជុំថ្មីមួយ ហើយក៏ជាកម្លាំងចលករយ៉ាងខ្លាំងក្លា ដែលអាចជំរុញកំណើនពាណិជ្ជកម្មជាមួយបរទេសផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មសេវាកម្ម របស់ប្រទេសចិន បានរក្សានិន្នាការកើនឡើង ។ ទិន្នន័យបានបង្ហាញថា នៅឆ្នាំ២០២២ ទំហំនាំចេញនាំចូល របស់ពាណិជ្ជកម្ម សេវាកម្មចិនមានចំនួនជិត ៦ទ្រីលានយាន់ប្រាក់ចិន បានកាន់លំដាប់ថ្នាក់ទីពីរ លើសកលលោក បន្ទាប់ពីអាមេរិក ក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។

ក្រោមការជំរុញដែលបច្ចេកវិទ្យា ផ្តល់កម្លាំងចលករដល់ពាណិជ្ជកម្ម សេវាកម្ម ការអភិវឌ្ឍនៅពេលអនាគត របស់ពាណិជ្ជកម្មសេវាកម្មនឹង មានភាពកាន់ តែធំទូលាយ និងមានសក្តានុពល កាន់តែខ្លាំងក្លា ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មនឹងដើរតួនាទី ដ៏សំខាន់ក្នុងដំណើរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ច សហប្រតិបតិ្តការ ណែនាំការច្នៃប្រឌិតថ្មី និងបង្កើត និម្មាបនកម្មអភិវឌ្ឍន៍ថ្មី ក្នុងន័យបណ្តុះបណ្តាលកម្លាំង ចលករអភិវឌ្ឍ តាមរយៈការច្នៃប្រឌិតថ្មីខាងសេវាកម្ម និងបង្កើតអនាគតដ៏ ល្អបវរតាមរយៈការចែករំលែកខាងសេវាកម្ម ដើម្បីពួតដៃគ្នាជំរុញ ឱ្យសេដ្ឋកិច្ចសកលដើរ តាមផ្លូវងើបឡើងវិញជានិរន្តរភាព ៕

To Top