បរទេស៖ មេបញ្ជាការយោធាអាមេរិក លោក Josh Kozlov បាននិយាយកាលពីថ្ងៃពុធ ជាមួយទីភ្នាក់ងារព័ត៌មាន ការពារជាតិថា មន្ទីរបញ្ចកោណកំពុង “កត់ត្រា” លើការប្រើប្រាស់សង្គ្រាម អេឡិចត្រូនិក (EW) ដោយរុស្ស៊ី និងអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មានបានរាយការណ៍ថា ការអត្ថាធិប្បាយ ពីមេដឹកនាំនៃ Spectrum Warfare Wing ទី៣៥០ របស់កងទ័ពសហរដ្ឋអាមេរិក ដែលបាននិយាយ នៅឯសន្និសីទអាកាស លំហ និងអ៊ិនធឺណិតក្នុងរដ្ឋ Maryland គឺមានសារៈសំខាន់ដោយសារភាព តានតឹងដែលកំពុងបន្ត រវាងសហរដ្ឋអាមេរិក និង ចិន ។ អង្គភាពរបស់លោក Kozlov ត្រូវបានបង្កើតឡើងកាលពី ២ឆ្នាំមុន ដើម្បីដឹកនាំការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ដើម្បីតាមទាន់ក្នុងសង្គ្រាម អេឡិចត្រូនិកកម្រិតខ្ពស់។
មេបញ្ជាការយោធាអាមេរិក បាននិយាយអំពីជម្លោះអ៊ុយក្រែនថា “ភាពរហ័សរហួនត្រូវបានបង្ហាញ ដោយភាគីទាំងពីរ តាមរបៀប ដែលពួកគេកំពុងប្រតិបត្តិប្រតិបត្តិការ នៅក្នុងវិសាលគមគឺអស្ចារ្យណាស់” ។ “ភាគីទាំងពីរកំពុងលេងហ្គេមឆ្មា និងកណ្ដុរ បានយ៉ាងល្អ”។
លោកបានបន្ថែមថា “នៅពេលអនាគត សម្រាប់ពួកយើង ប្រសិនបើយើងប្រឈមមុខ នឹងអ្នកដែលមានសមត្ថភាព ស្មើគ្នាជាមួយយើង ការមានភាពរហ័សរហួន និងរហ័ស គឺជាគន្លឹះនៃភាពជោគជ័យ នៅក្នុងវិសាលគមនេះ” ៕
ប្រែសម្រួលៈ ណៃ តុលា