ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើអ្នកណា ជាការគំរាមកំហែង ដ៏ធំបំផុត ក្នុងលំហបណ្តាញ អ៊ីនធើណេត នៅទូទាំងពិភពលោក ? សហរដ្ឋអាមេរិក បានផ្តល់ចម្លើយ ជាស្រេច តាមរយៈទង្វើរបស់ខ្លួន

ពេលថ្មីៗនេះ សំណុំរឿងពាក់ព័ន្ធ នឹងសកលវិទ្យាល័យឧស្សាហកម្ម ភាគពាយ័ព្យ នៃប្រទេសចិន រងការវាយប្រហារ តាមបណ្តាញអ៊ីនធើណេត ទទួលបានការវាយទម្លុះដ៏សំខាន់ ។ ពេលធ្វើការស៊ើបអង្កេត ចំពោះសំណុំរឿងនេះ បុគ្គលិកចិនបានកំណត់ច្បាស់ ពីអត្តសញ្ញាណពិតប្រាកដ របស់បុគ្គលិកការងារ នៃទីភ្នាក់ងារសន្តិសុខជាតិ អាមេរិក(NSA)តាមរយៈការធ្វើវិភាគខាងបច្ចេកទេស ចំពោះកម្មវិធីចារកម្មមួយឈ្មោះ “SecondDate” ។ ការរកឃើញដ៏សំខាន់នេះ បានក្លាយជាភស្តុតាងថ្មីមួយទៀត ដែលអាចបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបំផុសការវាយប្រហារ តាមបណ្តាញអ៊ីនធើណេត ទៅលើប្រទេសផ្សេងទៀត ។

យោង តាមរបាយការណ៍ ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលជាតិ ដោះស្រាយ វីរុសកុំព្យូទ័រ ជាបន្ទាន់របស់ចិនឱ្យដឹងថា កម្មវិធី” SecondDate”ជាអាវុធចារកម្ម តាមបណ្តាញអ៊ីនធើណេត ដែលអភិវឌ្ឍដោយទីភ្នាក់ងារសន្តិសុខជាតិ អាមេរិក(NSA)ដែលអាចសម្រេចបាននូវមុខងារ ដែលមានចេតនាអាក្រក់ជាច្រើន ដូចជា ការលួចស្តាប់និង “ឆក់យក”តាមបណ្តាញអ៊ីនធើណេត ការវាយប្រហារតាមរយៈអន្តរការី និងការបញ្ចូលលេខកូដ ដែលមានចេតនាអាក្រក់ ជាដើម ហើយវាក៏អាចរួមសហការជា មួយកម្មវិធីដែលមានចេតនាអាក្រក់ផ្សេងទៀត ដើម្បីសម្រេចបាននូវសកម្មភាព” ចារកម្ម”ដ៏ស្មុគស្មាញ តាមបណ្តាញអ៊ីនធើណេតផងដែរ ។ ប៉ុន្តែ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ស្ទើរតែក្នុងពេលដំណាលគ្នា ក្រសួងការពារជាតិអាមេរិក បានប្រកាសជាសាធារណៈនូវ សេចក្តីសង្ខេបនៃ«យុទ្ធសាស្ត្រ តាមបណ្តាញអ៊ីនធើណេតឆ្នាំ ២០២៣ »ដែលឃោសនាបំប៉ោងម្តងទៀត នូវអ្វីដែលហៅថា” ការគំរាមកំហែងពីប្រទេសចិន” ។

គិតតាំងពីឆ្នាំ ២០១៣ មក រដ្ឋាភិបាលអាមេរិក បានប្រើប្រាស់ជាប្រព័ន្ធនូវអ្វី ដែលហៅថា យុទ្ធសាស្ត្រ”ដាក់ឈ្មោះ” ដើម្បីលាបពណ៌ប្រទេសចិន ជុំវិញបញ្ហាសន្តិសុខ តាមបណ្តាញអ៊ីនធើណេត ប៉ុន្តែអ្វីទាំងអស់គ្មានភស្តុតាង អាចបញ្ជាក់ ពីចំណុចនេះ នោះឡើយ ។ ផ្ទុយទៅវិញ ទង្វើអាក្រក់ របស់អាមេរិក ក្នុងការលួចស្តាប់ប្រទេសដទៃ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ សូម្បីតែវាក៏ត្រូវបញ្ជាក់ថែមមួយកម្រិតទៀតថា សហរដ្ឋអាមេរិក បាននិងកំពុង លួចស្តាប់យកការណ៍ សម្ងាត់ពីទូទាំងពិភពលោកក្នុងរយៈពេលជា យូរណាស់មកហើយ ។

បន្ទាប់ពីហេតុការណ៍”PRISM “ត្រូវបានបែកធ្លាយកាលពីខែមិថុនា ឆ្នាំ ២០១៣ លោក Edward Snowden អតីតបុគ្គលិកនៃក្រុមហ៊ុន ម៉ៅសេវា កម្មដល់កិច្ចការពារជាតិ របស់អាមេរិកបានផ្តល់ភស្តុតាង ដ៏ពិតប្រាកដ ដើម្បីលាតត្រដាងរដ្ឋាភិបាល អាមេរិកដែលបានលួចស្តាប់យ៉ាង ទូលំទូលាយចំពោះទូរស័ព្ទទាំង ជាតិនិងអន្តរជាតិ ក៏ដូចជាទូរគមនាគមន៍ តាមបណ្តាញអ៊ីនធើណេតផងដែរ ក្នុងនោះបូករួមទាំងការ វាយលុកចូលក្នុងម៉ាស៊ីមេ របស់ទីស្នាក់ការទូទៅ នៃក្រុមហ៊ុន Huawei របស់ចិនក្នុងរយៈពេលជាយូរ និងការឃ្លាំមើលនិងត្រួត ពិនិត្យទូរគមនាគមន៍ របស់អ្នកទទួលខុស ត្រូវជាន់ខ្ពស់នៃក្រុមហ៊ុន Huawei ជាដើម ។ កាលពីខែមិថុនា ឆ្នាំ ២០២២ សកលវិទ្យាល័យឧស្សាហកម្ម ភាគពាយ័ព្យនៃប្រទេសចិន បានចេញផ្សាយសេចក្តីថ្លែង ការណ៍មួយថា ខ្លួនបានរងការវាយប្រហារតាមបណ្តាញអ៊ីធើណេត ហើយក្រុមពួក Hacker ដែលមកពីក្រៅប្រទេសប៉ុន ប៉ងលួចយកទិន្នន័យពាក់ព័ន្ធ ។ បន្ទាប់ពីនោះ ប្រទេសចិនបានឆែក រកឃើញដោយជោគជ័យ នូវបាតដៃខ្មៅនៅពីក្រោយហេតុការណ៍ វាយប្រហារតាមបណ្តាញ អ៊ីនធើណេតលើកនេះ គឺ ការិយាល័យប្រតិបត្តិការលុកលុយ ជាពិសេស (TAO) ដែលស្ថិតនៅក្រោមឱវាទ នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA) ។

មើលពីករណីមួយចំនួនទាំងនេះ អាចបញ្ជាក់ថា ប្រទេសចិនទើបជាអ្នករងគ្រោះ ដ៏សំខាន់មួយនៃការលួចយកការណ៍ សម្ងាត់តាមបណ្តាញអ៊ីធើណេត របស់សហរដ្ឋអាមេរិក នេះមានភស្តុតាងជាក់ស្តែង ដែលមិនអាចប្រកែកបាន ។

តាមស្ថិតិពីលោក Glenn Greenwald អតីតអ្នកសារព័ត៌មាន នៃកាសែត«Guardian» របស់អង់គ្លេស ដែលបានរាយការណ៍ អំពីហេតុការណ៍” PRISM” បង្ហាញឱ្យឃើញថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)ធ្លាប់បានលួចយកពីចម្ងាយ ចំពោះអ៊ីម៉ែលចំនួន ៩៧ ពាន់លានច្បាប់និងទិន្នន័យទូរស័ព្ទចំនួន ១២៤ ពាន់លាននៅទូទាំងពិភពលោក ក្នុងរយៈពេល ៣០ ថ្ងៃ ក្នុងនោះបូករួមទាំង ៥០០ លានច្បាប់ នៅប្រទេសអាល្លឺម៉ង់  ៧០ លានច្បាប់ នៅប្រទេសបារាំងនិង ៦០ លានច្បាប់ នៅប្រទេស អេស្ប៉ាញ ។ ដើម្បីរក្សាទុកទិន្នន័យ យ៉ាងច្រើនសន្ធឹក ទីភ្នាក់ងារសន្តិសុខជាតិ អាមេរិក(NSA)ក៏បានសាងសង់មជ្ឈមណ្ឌល ទិន្នន័យដ៏ធំបំផុតនៅទូទាំងសហរដ្ឋអាមេរិកនៅរដ្ឋ Utah ដែលអាចរក្សាទុកបាននូវទិន្នន័យ ទូរគមនាគមន៍អេឡិចត្រូនិកទូទាំង ពិភពលោករយៈពេល ១០០ ឆ្នាំ ។

តើអ្នកណាបាននិងកំពុងលួច ស្តាប់និងលួចយកការណ៍សម្ងាត់ ក្នុងកម្រិតដូចគ្នាចំពោះបណ្តាប្រទេសនានា លើពិភពលោក ? តើអ្នកណាជាការគំរាមកំហែង ដ៏ធំបំផុតក្នុងលំហបណ្តាញអ៊ីនធើណេតនៅទូទាំងពិភពលោក ? សហរដ្ឋអាមេរិកបានផ្តល់ចម្លើយជាស្រេច តាមរយៈទង្វើរបស់ខ្លួន ។ ជឿជាក់ថា ស្របនឹងពេលដែលសមត្ថភាព គាំពារសន្តិសុខតាមបណ្តាញ អ៊ីនធើណេត នៃបណ្តាប្រទេសនានាត្រូវបាន កែលម្អជាបន្តបន្ទាប់ យុគសម័យដែលអាមេរិក អនុវត្តអនុត្តរភាពតាមតែទំនើងចិត្ត ក្នុងលំហបណ្តាញអ៊ីនធើណេតពិត ជានឹងបញ្ចប់ដោយបរាជ័យ ជាក់ជាមិនខាន ៕

To Top