ព័ត៌មានអន្តរជាតិ

​ប្រេស៊ីល ត្រៀមខ្លួនក្លាយ​ ជាអ្នកនាំចេញកប្បាស ដ៏ធំបំផុត របស់ពិភពលោក

ប្រភព ៖ xinhua

រីយ៉ូ ៖ អ្នកដឹកនាំឧស្សាហកម្ម កប្បាសប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានត្រៀមខ្លួនក្លាយជាអ្នកនាំចេញកប្បាស ដ៏ធំបំផុតរបស់ពិភពលោក ដោយវ៉ាដាច់សហរដ្ឋអាមេរិក ដែលជាតំបន់ផលិតដ៏សំខាន់ របស់សហរដ្ឋអាមេរិក រដ្ឋតិចសាស់ ដែលកំពុងទទួលរង នូវគ្រោះរាំងស្ងួត និងរលកកំដៅ។

លោក Gustavo Vigano អនុប្រធានសមាគមអ្នកផលិតកប្បាស ប្រេស៊ីលបានប្រាប់កាសែតស៊ិនហួ ថា “ប្រសិនបើដំណាំរបស់សហរដ្ឋអាមេរិក នៅតែបន្តធ្លាក់ចុះ ប្រេស៊ីល អាចវ៉ាដាច់សហរដ្ឋអាមេរិក បានយ៉ាងងាយ”។

លោក Vigano បន្ថែមថា “ប្រទេសទាំងពីរ មានភាពស្មើគ្នា នៅក្នុងស្ថិតិជាមូលដ្ឋាន។ វាគឺអាចធ្វើបានដែលថាប្រេស៊ីល នឹងក្លាយជាប្រទេសនាំចេញ ធំបំផុតរបស់ពិភពលោក ក្នុងរដូវកាលនេះ” ​។

សហរដ្ឋអាមេរិក និងប្រេស៊ីល គឺជាអ្នកនាំចេញកប្បាសដ៏ធំបំផុតរបស់ពិភពលោក ដែលស្មើនឹងជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ពិភពលោក។ សហរដ្ឋ​អាមេរិក ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​នាំ​ចេញ ១២,៥ លាន​បាវ​ក្នុង​រដូវ​ កាលឆ្នាំ២០២៣-២០២៤។ ទោះយ៉ាងណាក៏ដោយ ដោយសារគ្រោះរាំងស្ងួត នៅរដ្ឋតិចសាស់ តួលេខនេះអាចនឹងត្រូវ កាត់បន្ថយ ។

ជាលទ្ធផល ប្រេស៊ីល ជាមួយនឹងការព្យាករណ៍នាំចេញចំនួន ១១,២៥លានបាវនៅរដូវកាលនេះ អាចក្លាយជាប្រទេសនាំចេញដ៏ ធំបំផុតរបស់ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លើសពីនេះទៅទៀត គុណភាពកប្បាសរបស់សហរដ្ឋអាមេរិក “មិនសូវល្អ” ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារគ្រោះរាំងស្ងួត ខណៈពេលដែលប្រេស៊ីលមាន “គុណភាពល្អ” ដោយសារតែលំនាំទឹកភ្លៀងរបស់វា នេះបើយោងតាមលោក Vigano ។

ដំណាំកប្បាសរបស់សហរដ្ឋអាមេរិក គឺត្រឹមតែមួយថ្នាក់លើសពីកម្រិតដ៏អាក្រក់បំផុត របស់ខ្លួនក្នុងកំណត់ត្រា ព្រោះប្រហែល ៤០ ភាគរយ នៃផលិតកម្មរបស់វាបានមកពីតំបន់ ដែលរងគ្រោះដោយគ្រោះរាំងស្ងួត រួមទាំងស្ទើរតែទាំងអស់ នៃរដ្ឋតិចសាស់ ដែលមានរដូវក្តៅក្តៅបំផុតទីពីរ ក្នុងកំណត់ត្រានៅឆ្នាំនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top