ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងបញ្ជូនជំនួយ ២យន្តហោះ ទៅឱ្យប្រជាជននៅតំបន់ ហ្គាហ្សា

Photo : Ministry of Emergency Situation (http://www.mchs.gov.ru/)

បរទេស៖ ក្រសួងស្ថានការណ៍គ្រាអាសន្ន របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ជូនយន្តហោះពីរគ្រឿងទៅកាន់ ប្រទេសអេហ្ស៊ីបតាមការណែនាំ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីផ្តល់ជំនួយមនុស្សធម៌ចំនួន ២៨ តោនដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់ក្រសួងស្ថានការណ៍បន្ទាន់របស់រុស្ស៊ីថា “យន្តហោះពីរគ្រឿងរបស់ក្រសួងសង្គ្រោះបន្ទាន់ រុស្ស៊ីនឹងផ្តល់ជំនួយមនុស្សធម៌ ២៨ តោនសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ការដឹកជញ្ជូនរួមមានជំនួយផ្នែកវេជ្ជសាស្រ្ត ក្នុងចំណោមរបស់ផ្សេងៗទៀត។

សេចក្តីថ្លែងការណ៍បានបន្ថែមថា កាលពីខែតុលា យន្តហោះរបស់ក្រសួងក៏បានបញ្ជូន ផលិតផលអាហារចំនួន ២៧ តោនទៅកាន់ប្រជាជន នៅតំបន់ហ្គាហ្សាស្ទ្រីបផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសប៉ាឡេស្ទីនបានបើក ការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំ ដ៏គួរឱ្យភ្ញាក់ផ្អើលប្រឆាំងនឹងអ៊ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីប ហើយបានរំលោភបំពានព្រំដែនដោយបានសម្លាប់ និងចាប់ពង្រត់មនុស្សប្រហែល ២០០ នាក់នៅក្នុងសហគមន៍អ៊ីស្រាអែល។ អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹក ហើយបានបញ្ជាឱ្យបិទផ្លូវទាំងស្រុងនៃ Gaza Strip ដែលជាផ្ទះរបស់មនុស្សជាង ២ លាននាក់ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អាហារ និងប្រេងឥន្ធនៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top