ព័ត៌មានអន្តរជាតិ

យន្តហោះដ្រូនចារកម្ម របស់អាមេរិក បានផ្លាស់ប្តូរទីតាំងទៅកាន់ អូគីណាវ៉ា ទោះបីជាមានការជំទាស់ ក្នុងតំបន់ក៏ដោយ

រូបភាព៖ Kyodo

តូក្យូ៖ យោងតាមរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា យោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសជប៉ុន បានផ្លាស់ប្តូរទីតាំងអង្គភាពប្រតិបត្តិការ ដ្រូនឈ្លបយកការណ៍ របស់ខ្លួន ទៅកាន់កោះអូគីណាវ៉ា បើទោះបីជាមានការជំទាស់ក្នុងតំបន់បន្ទាប់ពីការដាក់ពង្រាយ បណ្តោះអាសន្ន របស់ខ្លួន នៅក្នុងតំបន់ Kyushu ភាគនិរតី ដែលជាផ្នែកនៃចលនា ដើម្បីពង្រឹងការឃ្លាំមើល សកម្មភាពរបស់ចិន នៅក្នុងដែនទឹកក្បែរនោះ។

រដ្ឋមន្ត្រីការពារជាតិលោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មានកាលពីដើមខែនេះថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper ចំនួន៨គ្រឿង បានចាប់ផ្តើមប្រតិបត្តិការនៅមូលដ្ឋានទ័ពអាកាស Kadena របស់សហរដ្ឋអាមេរិកក្នុងខេត្តភាគខាងត្បូងនៃកោះ ហើយនឹងបន្តឈរជើងនៅទីនោះ “ក្នុងរយៈពេលមិនកំណត់”។

កាលពីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំមុន យន្តហោះ MQ-9s ត្រូវបានដាក់ពង្រាយរយៈពេលមួយឆ្នាំនៅឯមូលដ្ឋានទ័ពអាកាស Kanoya នៃកងកម្លាំងស្វ័យការពារដែនសមុទ្រក្នុងខេត្តភាគនិរតីនៃ Kagoshima ចម្ងាយប្រហែល ៦០០គីឡូម៉ែត្រភាគឦសាននៃមូលដ្ឋាន Kadena ។

ការផ្លាស់ប្តូរទីតាំងនៃយន្ដហោះដ្រូន MQ-9s គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជំរុញសកម្មភាពឃ្លាំមើល និងស៊ើបការណ៍ នៅជិតខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេសអាស៊ី ដែលការអះអាងពីដែនសមុទ្រ ដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំងត្រូវបានគេមើលឃើញ។

ខ្សែសង្វាក់ដែលលាតសន្ធឹងភាគនិរតីពី Kyushu ឆ្ពោះទៅកាន់កោះតៃវ៉ាន់ រួមមានប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយចិន និងទាមទារនៅសមុទ្រចិនខាងកើត។ នាវាឆ្មាំឆ្នេរសមុទ្រចិន បានចូលដែនទឹករបស់ជប៉ុន ម្តងហើយម្តងទៀតជុំវិញកូនកោះដែលគ្មានមនុស្សរស់នៅ។

អូគីណាវ៉ា មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយសារវានៅជិតចំណុចសក្ដានុពលនៃភូមិសាស្ត្រនយោបាយ ដូចជាកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងក្រោមសម្ពាធកាន់តែខ្លាំងឡើងពីប្រទេសចិន ដែលដឹកនាំដោយកុម្មុយនិស្ត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top