បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅហ្គាហ្សា ដំបូងឡើយបានព្យាយាម ធ្វើការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងអ៊ីស្រាអែល ក្នុងថ្ងៃបុណ្យរបស់ជនជាតិជ្វីហ្វ ដែលបានធ្លាក់នៅថ្ងៃទី៥ខែមេសាមកម្ល៉េះ។
ក្រុមយោធា ស្រាវជ្រាវរកឃើញ ផែនការវាយលុក ដែលបានគ្រោងទុក ហើយបានរកឃើញសញ្ញាដំបូង នៃការរៀបចំក្រុមហាម៉ាស ទាហានដែលមានអង្គភាពស៊ើបការណ៍សម្ងាត់ សញ្ញារបស់កងកម្លាំង ការពារអ៊ីស្រាអែល (IDF) 8200 បានប្រាប់ទូរទស្សន៍។
ទោះបីជាយ៉ាងណាក្តី របាយការណ៍នោះបានបន្ថែមថា យោធាអ៊ីស្រាអែល នៅទីបំផុតបានចាត់ទុកការព្រមាន ចារកម្មថា ជាការជូនដំណឹងមិនពិត។
គួរឲ្យដឹងដែរថាក្រុម Hamas ត្រូវបានគេចោទប្រកាន់ថាបានផ្តោតលើសន្តិសុខផ្ទៃក្នុង និងបានរក្សាសមាជិក ភាគច្រើនរបស់ខ្លួន នៅក្នុងភាពលាក់កំបាំង អំពីផែនការជាបន្តបន្ទាប់របស់ខ្លួន រួមទាំងពេលវេលា នៃការលុកលុយថ្មី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែតុលា រហូតមកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី