បរទេស ៖ កាសែត The Bloomberg បានរាយការណ៍ នៅសប្តាហ៍នេះដោយដកស្រង់ ទិន្នន័យតាមដានកប៉ាល់ពី ក្រុមហ៊ុនVortex ការនាំចេញឥន្ធនៈរបស់រុស្ស៊ីបានស្ទុះងើបឡើងវិញ ក្នុងខែវិច្ឆិកា បន្ទាប់ពីការបន្ធូរបន្ថយការ រឹតបន្តឹងការនាំចេញ និងចុងបញ្ចប់នៃរដូវកាលកន្លងមកនេះ។
ទិន្នន័យបានបង្ហាញថាការនាំចេញប្រេង ចម្រាញ់បានកើនឡើងដល់២,២ លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែមុន ឬកើនឡើងប្រហែល១៦៤០០០០បារែល ធៀបនឹងខែតុលា នៅពេលដែលការផ្គត់ផ្គង់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតរយៈពេលបីឆ្នាំ។
ការនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំង បានកើនឡើង១២ភាគរយពីមួយខែ ទៅមួយខែក្នុងខែវិច្ឆិកា ដោយឈានដល់កម្រិតខ្ពស់ រយៈពេលបីខែគឺ៨៩៤០០០បារែលបន្ទាប់ពីទីក្រុងម៉ូស្គូ បានបន្ធូរបន្ថយការរឹតបន្តឹង ការនាំចេញប្រេងឥន្ធនៈ។
យោងតាមតួលេខ ដែលទទួលបានពីក្រុមហ៊ុន Vortexa ទំនិញភាគច្រើនគឺត្រូវបាននាំចេញទៅកាន់ទ្វីបអាហ្រ្វិក និងអាមេរិកខាងត្បូង ជាពិសេសប្រទេសប្រេស៊ីល៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
