បរទេស ៖ ក្រុមសកម្មប្រយុទ្ធ Houthi នៅក្នុងប្រទេសយេមែន បានសន្យាថាការឆ្លងកាត់សមុទ្រក្រហម ដោយនាវាពីគ្រប់ប្រទេស លើកលែងតែប្រទេស អ៊ីស្រាអែល និងប្រទេសនានា ដែលមានទំនាក់ទំនងជាមួយគ្នា ។
យោងតាមការចេញផ្សាយរបស់ RT ការបញ្ជាក់នោះបានធ្វើឡើង ដោយក្រុមអ្នកតំណាងរបស់ Houthiកាលពីថ្ងៃម្សិលមិញ ហើយបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ជាពិសេសនាវារបស់ចិន និងរុស្សី នឹងមិនត្រូវបានប៉ះពាល់ជាដាច់ខាត ក្នុងពេលដែលពួកគេឆ្លងកាត់ទីនេះ។
ថ្មីៗនេះក្រុម Houthi បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ជាច្រើនលើនាវា នៅក្នុងតំបន់សមុទ្រក្រហមពោលគឺ ចាប់ពីមានការផ្ទុះសង្រ្គាមនៅហ្គាហ្សា ហើយពួកគេបានប្ដេជ្ញាថា នឹងបន្តកំណត់គោលដៅ លើនាវាទាំងឡាយណាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល រហូតដល់ការបិទខ្ទប់ប៉ាឡេស្ទីនត្រូវបានដកចេញ ហើយអរិភាពត្រូវបានបញ្ឈប់ ។
នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតរុស្ស៊ី Izvestiya ដែលបានចុះផ្សាយ កាលពីថ្ងៃសុក្រ លោក Muhammad al-Buheiti សមាជិកនៃការិយាល័យ នយោបាយ Houthi បាននិយាយថា៖ នាវាអ៊ីស្រាអែលឬនាវាទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នឹងមានឱកាសតិចតួចបំផុត ក្នុងការធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមនោះទេ ដែលមានន័យថា ការវាយប្រហារលើពួកគេនឹងនៅតែបន្ត៕
ប្រែសម្រួល៖ស៊ុនលី