ភ្នំពេញ ៖ សកម្មជនបក្ស ប្រឆាំងប្រតិកម្មខ្លាំងៗ និងចាត់ទុកលទ្ធផលបោះឆ្នោត ព្រឹទ្ធសភាគឺជា«កំហុសយុទ្ធសាស្រ្ត របស់សម រង្សី »ដែលធ្វើ តាមយុទ្ធសាស្ត្រ របស់ សេង សារី ដោយគាំទ្រ ឲ្យបង្កើតបក្សកម្លាំងជាតិ ប្រឆាំងនឺងការរួបរួម សម្ពន្ធ័ឆ្ពោះទៅមុខ ឲ្យចូលទៅបំបែកសំឡេង បក្សភ្លើងទៀន ដែលតំណាងដោយបក្សឆន្ទៈខ្មែរ ។
យោងតាមគេហទំព័រ ហ្វេសប៊ុកដែលមានឈ្មោះ ហ៊ានសន្យាហ៊ានធ្វេីបានគូសបញ្ជាក់ថា “អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ជាពិសេសសកម្មជន មូលដ្ឋានរបស់បក្សប្រឆាំង បានប្រតិកម្មខ្លាំងៗ ព្រមៗគ្នា បន្ទាប់ពីឃើញលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាថ្មីៗនេះថា គឺជា«កំហុសយុទ្ធសាស្រ្តរបស់សម រង្សី »ដែលធ្វើតាមយុទ្ធសាស្ត្ររបស់ សេង សារី ដោយគាំទ្រ ឲ្យបង្កើតបក្សកម្លាំងជាតិ ប្រឆាំងនឺងការរួបរួមសម្ពន្ធ័ឆ្ពោះទៅមុខ ឲ្យចូលទៅបំបែកសម្លេង បក្សភ្លើងទៀន ដែលតំណាងដោយបក្សឆន្ទៈខ្មែរ” ។
ប្រភពដដែលបានចោទសួរថា “តើសេង សារី បម្រើយុទ្ធសាស្ត្រឲ្យអ្នកណា បានគាំទ្រនិងផ្តល់យោបល់ប្រឆាំងនឹងការរួបរួមកម្លាំងប្រជាធិបតេយ្យ ទៅជាបង្កើតបក្សថ្មីបំបែកបំបាក់ អ្នកប្រជាធិបតេយ្យទៅវិញ? សេង សារីតែងតែថាអ្នកដទៃ មានកំហុសយុទ្ធសាស្ត្រ តែខ្លួនឯងជាអ្នកនាំឬគាំទ្រសម រង្សីឲ្យមានកំហុសយុទ្ធសាស្ត្រ រាប់មិនអស់នាំគ្រោះដល់អ្នកដើរតាមខ្លួនទៀត។សមរង្សីចប់ហើយ!ដូចស៊ន តារាថាមែន”៕