ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា “ទីធ្លាតូច និងរបងខ្ពស់” នឹងមិនបញ្ឈប់ការអភិវឌ្ឍន៍ ដែលជំរុញដោយគំនិតច្នៃប្រឌិតរបស់ចិននោះទេ ហើយក៏នឹងមិនផ្តល់ផលល្អដល់ក្រុមហ៊ុនអាមេរិក ឬឧស្សាហកម្ម semiconductor ទាំងមូលដែរ។
អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការលើកឡើងនេះនៅពេលដែលត្រូវបានស្នើសុំធ្វើអត្ថាធិប្បាយលើសំណួរទាក់ទងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។
វាត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានរួមបញ្ចូល ក្រុមហ៊ុន Huawei នៅក្នុងដៃគូប្រកួតប្រជែង បច្ចុប្បន្នរបស់ខ្លួន នៅក្នុងវិស័យ AI បន្ទះឈីប និងផ្នែកផ្សេងៗ ជាលើកដំបូងនៅក្នុង របាយការណ៍ថ្មីៗ របស់ខ្លួន ទៅកាន់គណៈកម្មការមូលបត្រអាមេរិក ហើយបានឲ្យដឹងថា ជំហរប្រកួតប្រជែង របស់ក្រុមហ៊ុន អាចនឹងមាន គ្រោះថ្នាក់បន្ថែមទៀត ប្រសិនបើមានការផ្លាស់ប្តូរបន្ថែមទៀត នៅក្នុងការគ្រប់គ្រង ការនាំចេញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ដោយកត់សម្គាល់កិច្ចសហប្រតិបត្តិការបើកចំហគឺជាកម្លាំងចលករស្នូលសម្រាប់ការរីកចម្រើននៃឧស្សាហកម្ម semiconductor ហើយប្រទេសចិនគឺជាទីផ្សារ semiconductor ដ៏សំខាន់មួយនៅក្នុងពិភពលោក លោកស្រី ម៉ៅ នីង បានលើកឡើងថា ដើម្បីបំបែកទីផ្សារ ធ្វើឱ្យមានស្ថេរភាពនៃសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ហើយប្រសិទ្ធភាព និងការបង្កើតថ្មីមិនបម្រើអ្វីឡើយ សម្រាប់ផលប្រយោជន៍របស់មនុស្សម្នាក់។
លោកស្រី ម៉ៅ បានបន្ដថា “សហរដ្ឋអាមេរិក ត្រូវអនុវត្តតាមគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែង ដោយយុត្តិធម៌ ហើយគាំទ្រក្រុមហ៊ុនជុំវិញ ពិភពលោកក្នុងការជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការប្រកួតប្រជែង ប្រកបដោយសុខភាពល្អ”៕
ប្រែសម្រួល ឈូក បូរ៉ា