បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ RT សមាជិកគណបក្សសាធារណរដ្ឋ ដ៏លេចធ្លោមួយចំនួន នៅក្នុងព្រឹទ្ធសភាអាមេរិក បានណែនាំជាចំហដល់ទីក្រុងកៀវ ឱ្យចរចារ ខណៈដែលជំនួយសេដ្ឋកិច្ច និងយោធាចំនួនប្រមាណជា៦១ពាន់លានដុល្លារ នៅតែជាប់គាំង នៅក្នុងសភាតំណាងរាស្រ្ត នៅឡើយ។
Politico បានចេញផ្សាយដោយ ដកសម្រង់ សម្តីរបស់សមាជិកសភា បីនាក់កាលពីថ្ងៃអង្គារ ដោយបន្ថែមថាការលើកឡើង របស់ពួកគេឆ្លុះបញ្ចាំង ពីទិដ្ឋភាពនៅក្នុងត្រីមាសជាច្រើន នៃគណបក្សដែលអ៊ុយក្រែន ទំនងជាមិនឈ្នះ។
ម្នាក់ក្នុងចំណោមនោះគឺសមាជិកព្រឹទ្ធសភា លោក Mike Braun នៃរដ្ឋ Indiana ដែលប្រឆាំងនឹង ការផ្តល់មូលនិធិបន្ថែមនេះ បាននិយាយថា ជម្លោះនេះ មើលទៅហាក់ដូចជា វាអាចបន្តទៅមុខយ៉ាងយូរបន្ថែមទៀត ហើយវាត្រូវការលុយជាច្រើនទៀត ដើម្បីផ្លាស់ទីស្ថានភាពបច្ចុប្បន្ន ឲ្យល្អប្រសើរ។
គួរឲ្យដឹងដែរថាកាលពី នៅថ្ងៃទី១២ខែកុម្ភៈ ព្រឹទ្ធសភាបាន បោះឆ្នោត ៧០ទល់នឹង២៩ដើម្បីអនុម័ត វិក័យប័ត្រ៩៥,៣ពាន់លានដុល្លារ ដែលក្នុងនោះនឹងផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់គៀវដល់ចំនួន ជាង៦០ពាន់លានដុល្លារ ហើយ មេដឹកនាំក្រុមភាគតិច លោក Mitch McConnell និងសមាជិកគណបក្ស សាធារណរដ្ឋចំនួន២១នាក់ ផ្សេងទៀតបានចូលរួមជាមួយគណបក្ស ប្រជាធិបតេយ្យភាគច្រើន ក្នុងការគាំទ្រច្បាប់នេះ ៕
ប្រែសម្រួល៖ស៊ុនលី