ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​ចូល​រួម​ក្នុង ​ក្រុម​ប្រឹក្សា​សភា ស្តី​ពី​រឿង​អាស្រូវ ​ថវិកា​នៅ​ថ្ងៃស្អែក

AFP

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកគ្រោងនឹងចូលរួមសវនាការសភា ស្តីពីរឿងអាស្រូវថវិកានយោបាយ ដែលបានធ្វើឱ្យគណបក្សប្រជាធិបតេយ្យសេរីរបស់លោក មានភាពរង្គោះរង្គើ ក្នុងការប៉ុនប៉ងជាក់ស្តែង ដើម្បីបំបែកភាពជាប់គាំងក្នុងការចរចា ស្តីពីការចាប់ផ្តើមដំណើរការនីតិវិធី។

គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានឲ្យដឹងថា ពួកគេបានយល់ព្រម បើកកិច្ចប្រជុំគណៈកម្មាធិការសីលធម៌ នយោបាយរបស់សភាតំណាងរាស្រ្តរយៈពេលពីរថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃយឺតជាងការគ្រោងទុកដំបូង ដោយលោក គីស៊ីដា គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃដំបូងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ដែលចូលរួម។

ទន្ទឹមនឹងនេះ សមាជិកសភាបួនរូបមកពីបក្ស LDP ដ៏ធំបំផុតនៅកណ្តាលនៃរឿងអាស្រូវ រួមទាំងអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម Yasutoshi Nishimura គ្រោងនឹងចូលរួមសម័យប្រជុំនៅថ្ងៃសុក្រ។ នេះក៏នឹងបើកចំហយ៉ាងពេញលេញចំពោះប្រព័ន្ធផ្សព្វផ្សាយផងដែរ។

សម័យប្រជុំគណៈកម្មាធិកាគ្រោង នឹងហៅពីថ្ងៃពុធ ប៉ុន្តែការបើក របស់វាត្រូវបានពន្យារពេល បន្ទាប់ពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានប៉ះទង្គិចគ្នា អំពីថាតើប្រព័ន្ធផ្សព្វផ្សាយ នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមដែរឬទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top