បរទេស៖ យោងតាមការចេញផ្សាយ របស់ RT យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១០៤នាក់ ត្រូវបានបាញ់សម្លាប់ និង៧៥០នាក់ផ្សេងទៀត បានរងរបួសនៅចំណុចចែកចាយជំនួយមួយ នៅភាគខាងលិចនៃទីក្រុង Gaza ។
ការអះអាងនេះត្រូវបានធ្វើឡើង នៅក្នុងអ្វីដែលអ្នកនាំពាក្យ ក្រសួងសុខាភិបាល ក្នុងតំបន់លោក Ashaf al-Qidra បានពណ៌នាថាជាការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើជនស៊ីវិល ដែលកំពុងរង់ចាំការចែកចាយ នៅថ្ងៃព្រហស្បតិ៍ទាំងដែលដែលប៉ាឡេស្ទីន ឬក្រុមហាម៉ាស មិនបានបង្កហេតុសោះ។
កងកម្លាំងការពារអ៊ីស្រាអែល បានទទួលស្គាល់ជាផ្លូវការ នូវអ្នករងរបួស និងរបួសរាប់សិបនាក់ក្នុងចំណោមហ្វូងមនុស្ស ប៉ុន្តែបានស្តីបន្ទោសជនរងគ្រោះ ដោយអះអាងថាពួកគេកំពុងនាំគ្នារុញ និងច្រានគ្នា នៅពេលឃើញរថយន្តជំនួយ។ អ្នកនាំពាក្យ IDF បានអះអាងថាការបាញ់ព្រមានតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ ត្រូវបានគេបាញ់ដើម្បីបំបែកហ្វូងមនុស្សទាំងនោះ។
គួរឲ្យដឹងដែរថា យោងតាមការិយាល័យ របស់គាត់បានឱ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានថ្កោលទោស៖ការសម្លាប់រង្គាលដ៏អាក្រក់នេះ ដែលធ្វើឡើងដោយកងទ័ព កាន់កាប់អ៊ីស្រាអែល នៅព្រឹកនេះ ប្រឆាំងនឹងប្រជាជនដែលរង់ចាំរថយន្តជំនួយ៕
ប្រែសម្រួល៖ស៊ុនលី