ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងស៊ើបអង្កេតលើការ គំរាមកំហែងសន្តិសុខ ដែលអាចកើតមានពី រថយន្តនាំចូលពីបរទេស ពិសេសពីចិន

VOA News
" "

បរទេស៖ សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបើកការស៊ើបអង្កេត លើការគំរាមកំហែងផ្នែកសន្តិសុខ ដែលអាចបង្កឡើងដោយយានជំនិះ ដែលបានតភ្ជាប់ដែលប្រើប្រាស់បច្ចេកវិទ្យា ពីបណ្តាប្រទេសដែលមានការ ព្រួយបារម្ភដូចជាប្រទេសចិន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា លោកកំពុងដឹកនាំនាយកដ្ឋានពាណិជ្ជកម្ម ឱ្យដឹកនាំការស៊ើបអង្កេត និងកំណត់ថាតើសកម្មភាពអ្វីខ្លះដែលអាចចាំបាច់ ដើម្បីធានាថា រថយន្តដែលបើកបរលើផ្លូវសហរដ្ឋអាមេរិក មិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេស។

" "

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រថយន្តភាគច្រើននាពេលបច្ចុប្បន្ននេះត្រូវបាន “ភ្ជាប់” ដូចជាស្មាតហ្វូននៅលើកង់។ “រថយន្តទាំងនេះត្រូវបានភ្ជាប់ ជាមួយទូរស័ព្ទរបស់យើង ប្រព័ន្ធរុករក ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងក្រុមហ៊ុនដែលផលិតពួកវា។ យានជំនិះដែលបានភ្ជាប់មកពីប្រទេសចិន អាចប្រមូលទិន្នន័យរសើបអំពីពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ហើយបញ្ជូនទិន្នន័យនេះត្រឡប់ទៅ សាធារណរដ្ឋប្រជាមានិតចិន (PRC) វិញ”។

" "

មន្ត្រីរដ្ឋបាលជាន់ខ្ពស់បានប្រាប់ អ្នកយកព័ត៌មាននៅក្នុងការហៅទូរស័ព្ទមួយ ដោយពិនិត្យមើលសកម្មភាពជាមុនថា ពួកគេមិនមានការរាប់ច្បាស់លាស់ អំពីចំនួនរថយន្តដែលភ្ជាប់ទៅនឹងប្រទេស ដែលមានការព្រួយបារម្ភនៅក្នុងសហរដ្ឋអាមេរិក នាពេលបច្ចុប្បនេះទេ ប៉ុន្តែថាចំនួននេះគឺ “តិចតួចណាស់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top