វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា អតីតមន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម សម្រាប់ប្រទេសគុយបា បានសារភាពកាលពីថ្ងៃព្រហស្បតិ៍ ពីការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលលោកត្រូវបានចោទប្រកាន់ ដោយរដ្ឋអាជ្ញាសហព័ន្ធ នេះបើយោងតាមការដកស្រង់ ការលើកឡើងរបស់លោក នៅក្នុងតុលាការ។
លោក Victor Manuel Rocha អាយុ ៧៣ ឆ្នាំត្រូវបានចោទប្រកាន់ពី បទប្រព្រឹត្តឧក្រិដ្ឋកម្ម សហព័ន្ធជាច្រើនដោយដើរតួជាភ្នាក់ងារ សម្ងាត់សម្រាប់ប្រទេសគុយបា អស់ជាច្រើនទសវត្សរ៍មកហើយក្នុងអំឡុងពេល ដែលលោកបានចូលរួមក្នុង “សកម្មភាពលាក់កំបាំង” ជំនួសឱ្យសត្រូវរបស់សហរដ្ឋអាមេរិក ដែលមានរយៈពេលយូរដោយប្រើអត្ថប្រយោជន៍ នៃការធ្វើជាអ្នកការទូត សហរដ្ឋអាមេរិក។
លោក Rocha គឺជាអ្នកការទូតជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក ដែលមានអាជីព ជាឯកអគ្គរដ្ឋទូតប្រចាំ ប្រទេសបូលីវី និងបម្រើការងារសំខាន់ៗ នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសអាហ្សង់ទីន និងផ្នែកផលប្រយោជន៍ សហរដ្ឋអាមេរិក នៃស្ថានទូតស្វីស នៅទីក្រុងឡាហាវ៉ាន ប្រទេសគុយបា ដែលជាស្ថានទូត សហរដ្ឋអាមេរិក នៅការាបៀន។
លោក Rocha បានប្រាប់ចៅក្រមតុលាការស្រុកអាមេរិក Beth Bloom ថាលោក “យល់ព្រម” យោងតាមសារព័ត៌មាន The Associated Press នៅពេលដែលចៅក្រមសួរលោកថា តើលោកចង់ផ្លាស់ប្តូរការអង្វរ របស់លោកពីមិនមានកំហុស ទៅជាកំហុស ៕
ប្រែសម្រួល ឈូក បូរ៉ា