ព័ត៌មានអន្តរជាតិ

ហុងគ្រី ទទួលបានលុយបង្កក ២ពាន់លានអឺរ៉ូ ក្រោយសម្រេចចិត្តទទួលយក សមាជិកភាពរបស់ស៊ុយអែតនៅណាតូ

RT News

បរទេស៖ សហភាពអ៊ឺរ៉ុប បានសម្រេចចិត្តអនុញ្ញាតិកញ្ចប់មួយផ្សេងទៀត នៃមូលនិធិដែលបានបង្កក ពីមុនសម្រាប់ប្រទេសហុងគ្រី ដោយលើកឡើងពីវឌ្ឍនភាព ដែលត្រូវបានចោទប្រកាន់ របស់រដ្ឋាភិបាលទីក្រុង Budapest លើសមភាពយេនឌ័រ។

យោងតាមការចេញផ្សាយរបស់ RT ការ​សម្រេច​ចិត្ត​នេះ​បាន​កើត​ឡើង ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ហុងគ្រី ​បាន​បោះឆ្នោត​ផ្តល់​សច្ចាប័ន​ លើ​ពាក្យ​សុំ​របស់​ស៊ុយអែត​ចំពោះការស្នើសុំជាសមាជិកភាព ពេញសិទ្ធនៅ​អង្គការ​ណាតូ។

សារព័ត៌មានពាណិជ្ជកម្មហុងគ្រី Portfolio ជាលើកដំបូងដើម្បីរាយការណ៍ ពីការចេញផ្សាយចំនួន ២ពាន់លានអឺរ៉ូឬត្រូវជា ២,២ពាន់លានដុល្លារ ដែលក្រោយមកវាត្រូវបានអះអាង ដោយក្រុមកាសែតរបស់អន្តរជាតិជាច្រើនផងដែរ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃចន្ទ សភារបស់រដ្ឋាភិបាលទីក្រុង Budapest បានបោះឆ្នោតយល់ព្រមលើពាក្យសុំ របស់សមាជិកសហភាពអឺរ៉ុបស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ ដោយបានដកចេញនូវឧបសគ្គ ចុងក្រោយសម្រាប់រដ្ឋាភិបាលទីក្រុង Stockholm ដើម្បីជាផ្នែកមួយនៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top