ព័ត៌មានអន្តរជាតិ

យោធារុស្សី នៅតែបន្តប្រតិបត្តិការ នៅក្នុងតំបន់ Donbass នៅឡើយ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដែលបានចេញផ្សាយ នៅលើ Telegram កាលពីថ្ងៃអង្គារថា កងទ័ពរបស់ខ្លួន នៅតែបន្តដណ្តើម បានទីតាំងនៅក្នុងការ វាយលុករបស់ពួកគេប្រឆាំងនឹងកងទ័ពអ៊ុយក្រែននៅ Donbass របស់ប្រទេសរុស្ស៊ី ។

បន្ថែមលើសពីនោះក្រសួង បាននិយាយដែរថា កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីក្រុង Nevelskoe ដែលស្ថិតនៅចម្ងាយ
ប្រហែល ២៥គីឡូម៉ែត្រ ភាគខាងលិចតំបន់ Donetsk ផងដែរ។

ការវាយលុកទៅលើទីក្រុង Nevelskoe ក៏ដូចជាទីប្រជុំជនមួយចំនួនទៀត នៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk
និង Lugansk បានបណ្តាលឱ្យអ៊ុយក្រែន បាត់បង់ទាហានប្រហែល ៣៥០នាក់ ព្រមទាំងរថក្រោះចំនួន២ គ្រឿង រថយន្ត
យោធាចំនួន៤គ្រឿង និងជើងបាញ់មីស៊ីល Howitzer ស្វ័យប្រវត្តិមួយ ។

អ្នកនាំពាក្យយោធាម្នាក់ទៀត បាននិយាយថា កងទ័ពរុស្ស៊ីក៏បានរុល ទៅមុខឆ្ងាយពីទីក្រុង Avdeevka ដែលត្រូវបានរំដោះ
នាពេលថ្មីៗនេះ ដោយបន្ថែមថា កងទ័ពបានវាយលុកការវាយប្រហារ តបវិញសរុបចំនួន១១លើក ដោយកងកម្លាំងអ៊ុយក្រែន
នៅក្នុងតំបន់នោះហើយកងកម្លាំងរបស់ Kiev បានបាត់បង់ទាហានជិត៤០០នាក់ និងរថពាស ដែកចំនួន២គ្រឿងក្នុង
ការប៉ុនប៉ងមិនបានសម្រេចក្នុងការ រំលោភលើការការពាររបស់រុស្ស៊ី ។

គួរឲ្យដឹងដែរថាទីក្រុងម៉ូស្គូ បានបន្តការវាយលុករបស់ខ្លួននៅ Donbass ក្នុងរយៈពេលជាច្រើន ខែកន្លងមកនេះដោយកាល
ពីខែកុម្ភៈ កងកម្លាំងរុស្ស៊ី បានរំដោះទីតាំង Avdeevka ដែលជាទីតាំងរឹងមាំដ៏សំខាន់មួយ ដែលជាផ្នែកសំខាន់នៃខ្សែ
ការពាររបស់អ៊ុយក្រែន នៅក្នុងតំបន់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top