ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បើក​ភ្លើងខៀវ ឲ្យយន្តហោះ​ដឹកជំនួយ មនុស្សធម៌ ទៅកាន់​តំបន់ហ្គាហ្សា

xinhua

ប៊ែរឡាំង៖ កងកម្លាំងប្រដាប់អាវុធ អាល្លឺម៉ង់ នឹងចូលរួមក្នុងការបញ្ជូនជំនួយមនុស្សធម៌ សម្រាប់តំបន់ហ្គាហ្សា ហើយការដាក់ពង្រាយជំនួយ អាចចាប់ផ្តើមនៅដើមចុងសប្តាហ៍នេះ នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Boris Pistorius។

ផ្តួចផ្តើមដោយហ្ស៊កដានី ប្រតិបត្តិការនេះនឹងទម្លាក់ការផ្គត់ផ្គង់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សា។ សហរដ្ឋ​អាមេរិក និង​បារាំង​ក៏​កំពុង​ចូលរួម​ក្នុង​ការផ្ដល់ជំនួយតាមយន្តហោះ​នេះ​ផងដែរ។

កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ កំពុងផ្តល់យន្តហោះដឹកជញ្ជូន C-130J Hercules ចំនួនពីរ ដែលឈរជើងនៅ Evreux ក្នុងប្រទេសបារាំង។ យន្តហោះនីមួយៗអាចដឹកជញ្ជូនទំនិញបានរហូតដល់ ១៨តោន។

លោក Martin Griffiths ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីខែមុនថា ចំនួនប្រជាជននៅក្នុងតំបន់ហ្គាហ្សា ត្រូវបានតាមដានដោយភាពអត់ឃ្លាន ជំងឺ និងការស្លាប់ ប្រជាជនប្រហែល ២,២លាននាក់រស់នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប៕
ប្រែសម្រួល ឈូក បូរ៉ា

To Top