ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់រថយន្តម៉ាក Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 ចូលខ្លួនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ឬមកកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកជាបន្ទាន់ ដើម្បីធ្វើការដោះចេញភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ដែលម្ចាស់រថយន្តបានបំពាក់ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បង្កប៉ះពាល់ដល់អ្នកធ្វើដំណើរ អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។
ក្នុងករណីម្ចាស់រថយន្តមិនព្រមចូលខ្លួន សមត្ថកិច្ចនឹងចាត់វិធានការដ៏តឹងរឹង ចំពោះម្ចាស់រថយន្តនេះតាមផ្លូវច្បាប់ ៕