បរទេស៖ អតីតអធិការបតីអាល្លឺម៉ង់ Gerhard Schroeder បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន dpa ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាមានតែ ការពិភាក្សាទៅកាន់ទីក្រុងមូស្គូទេ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ធម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បាន។
យោងតាមការចេញផ្សាយរបស់ RT លោកSchroeder បាននិយាយទៀតថា មិត្តភាពផ្ទាល់ខ្លួនរបស់គាត់ជាមួយប្រធានាធិបតី Vladimir Putin អាចដើរតួក្នុងការបញ្ឈប់ ការបង្ហូរឈាមនេះបាន។
អតីតអធិការបតីនិងមេដឹកនាំរុស្ស៊ី ត្រូវបានគេដឹងថាមានទំនាក់ទំនងជិតស្និទ្ធ ដែលលាតសន្ធឹងទៅនឹងពេលដែលលោក Schroeder ដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយមិនតែប៉ុណ្ណោះនៅក្នុង២០១៤ លោកពូទីនបានចូលរួម ក្នុងពិធីខួបកំណើតរបស់ Schroeder នៅ St. Petersubrg។
គួរឲ្យដឹងដែរថាលោក Schroeder ក៏បានចូលរួមជាមួយក្រុមប្រឹក្សាភិបាល នៃប្រតិបត្តិកររុស្ស៊ីនៃបំពង់បង្ហូរឧស្ម័ន Nord Stream និងថាមពលយក្ស Rosneft ដោយ គាត់បានប្រឈមមុខ នឹងការរិះគន់ជុំវិញទំនាក់ទំនង របស់គាត់ជាមួយទីក្រុងមូស្គូ បន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានលាលែងពីក្រុមប្រឹក្សា Rosneft ក្នុងខែឧសភានៃឆ្នាំនោះដែរ ៕
ប្រែសម្រួល៖ ស៊ុន លី