ព័ត៌មានអន្តរជាតិ

អឺរ៉ុបនឹងខាតបង់ច្រើន ជាងរុស្សីប្រសិនបើពួកគេនឹង រឹបអូសទ្រព្យសម្បត្តិរបស់រុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងមូស្គូបានព្រាង កញ្ចប់វិធានការសងសឹកក្នុងករណី ដែលបណ្តាប្រទេស លោកខាងលិច រឹបអូសទ្រព្យសម្បត្តិ អធិបតេយ្យភាព របស់រុស្ស៊ី ដែលត្រូវបានបង្កក ជុំវិញជម្លោះអ៊ុយក្រែន នេះបើយោង តាមការបញ្ជាក់ ដោយសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ Valentina Matvienko បានព្រមានកាលពីថ្ងៃអង្គារ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរុស្ស៊ី Dmitry Kiselyov ប្រធានក្រុមប្រឹក្សាសហព័ន្ធបាននិយាយថា វិធានការដ៏មានសក្តានុពល របស់អឺរ៉ុបក្នុងការរឹបអូស ទ្រព្យសម្បត្តិ រុស្ស៊ីនឹង មិនធ្លាប់មានពីមុនមក ដោយបន្ថែមថាវានឹង បំផ្លាញសេដ្ឋកិច្ចពិភពលោក។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា​៖​ពិត​ណាស់ វា​នឹង​ខុស​ច្បាប់​ជា​ដាច់​ខាត ហើយ​អ្នក​រាល់​គ្នា​នៅ​អឺរ៉ុប​យល់​ថា​ពួកគេ​មិន​អាច​ធ្វើ​បែប​នោះ​បាន​ទេ។

ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ មកលោកខាងលិច បានបង្កកទ្រព្យសម្បត្តិ របស់ធនាគារ កណ្តាលរុស្ស៊ី ប្រហែល៣០០ពាន់លានដុល្លារ មកហើយ ដែលភាគ ច្រើនត្រូវបានកាន់កាប់ នៅក្នុងសហភាពអឺរ៉ុបហើយកន្លងមក រដ្ឋាភិបាលទីក្រុង​ម៉ូស្គូ​បាន​បរិហារ ​ការ​រឹបអូស​ជា​ច្រើន​ដង​ថា ​ជា​ការ​លួចប្លន់។

មន្ត្រីនៅក្នុងប្រទេស លោកខាង លិចមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានទទូចលើការ រឹបអូសទ្រព្យ សម្បត្តិរុស្ស៊ីទាំងស្រុង បើទោះ បីជាមានការព្រួយ បារម្ភយ៉ាងទូលំ ទូលាយថា វានឹងមិនមានមូលដ្ឋាន ផ្លូវច្បាប់ក៏ដោយហើយ ផ្ទុយ​ទៅ​វិញ សហភាព​អឺរ៉ុប​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​ដូច្នេះ ដោយ​រាយការណ៍​ថា​ខ្លាច​ថា មានការការ​សងសឹក ពីសំណាក់ប្រទេស​រុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top