ព័ត៌មានអន្តរជាតិ

រួមគ្នាពិគ្រោះ ពិភាក្សាពីអនាគត! “កិច្ចប្រជុំសន្ទនា រវាងយុវជនចិន និងបារាំង ដែលមានចំណងជើងថា ៖ យល់ដឹងកាន់តែស៊ីជម្រៅ នូវការធ្វើទំនើបកម្មតា មបែបផែនចិន” បានបើកធ្វើនៅក្រុងប៉ារីស ដោយជោគជ័យ

ខណៈពេលលោក XiJinping ប្រធានរដ្ឋចិនអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង នៅថ្ងៃទី៥ខែឧសភា តាមម៉ោងក្នុងតំបន់ “កិច្ចប្រជុំសន្ទនារវាងយុវជនចិន និងបារាំងដែលមានចំណងជើងថា ៖យល់ដឹងកាន់តែស៊ីជម្រៅ នូវការធ្វើទំនើបកម្ម តាមបែបផែនចិន” ដែលផ្តួចផ្តើមរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សមាគមអតីតនិស្សិត នៃសកលវិទ្យាល័យនយោបាយប៉ារីស គណៈកម្មាធិការអន្តរសាលា នៃអង្គការសហប្រជាជាតិ និងសកលវិទ្យាល័យJiNan ប្រទេសចិន បានបើកធ្វើនៅក្រុងប៉ារីសដោយជោគជ័យ។
លោកShenHaixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មាន ដ៏សំខាន់បែបថ្មីលើឆាកអន្តរជាតិ ដែលប្រកបដោយកម្លាំង រស់រវើកវ័យក្មេង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តបង្កើត វេទិកាសន្ទនាគ្នានៃការផ្លាស់ប្តូរ ការរួមបញ្ចូលគ្នានិងការរាប់អានមិត្តភក្តិ ដើម្បីធ្វើឱ្យយុវជនកាន់ តែច្រើនឡើងៗ ទទួលអារម្មណ៍យ៉ាងស៊ីជម្រៅពីភាពទាក់ទាញ ដ៏ពិសេសរបស់ប្រទេសចិនក្នុងយុគសម័យថ្មី និងកម្លាំងរស់រវើកយ៉ាង ផុលផុស នៃកិច្ចកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន។ អនាគតជារបស់យុវជន ហើយក៏ស្ថិតនៅក្នុងដៃយុវជនផងដែរ រំពឹងថា យុវជនចិននិងបារាំងនឹងបន្តវេននិងធ្វើឱ្យសំបូរ បែបនូវចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកម្លាំងយុវភាពដល់ការបង្កើត សហគមន៍រួមវាសនារបស់មនុស្សជាតិ ៕

To Top