ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូអះអាងថា ប្រើប្រាស F-16 វាយប្រហារក្នុងទឹកដីរុស្ស៊ី មិនមែនជាការបង្កើនកំដៅទេ

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការនៃប្លុកយោធាលោក Jens Stoltenberg បានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែន គ្រប់ទីកន្លែងនៅក្នុងប្រទេសរុស្ស៊ី ដោយប្រើយន្តហោះ F-16 ដែលផ្គត់ផ្គង់ដោយលោកខាងលិច នឹងមិនមែនជាការកើនឡើង នៃជម្លោះនោះទេ ហើយនឹងមិនធ្វើឱ្យប្រទេសសមាជិកណាតូ ក្លាយជាភាគីនៃវានោះទេ។

ប្រទេសជាច្រើននៅអឺរ៉ុបមានបំណង ផ្តល់យន្តហោះចម្បាំងរាប់សិបគ្រឿង នៅពេលដែលអ៊ុយក្រែនមានអាកាសយានិក និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីហោះហើរពួកគេ។

ថ្លែងនៅមុនការជួបជុំរបស់ រដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងប្រ៊ុសែល លោក Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តផ្សេងគ្នាមានការរឹតបន្តឹង លើការប្រើប្រាស់អាវុធរបស់ពួកគេ ហើយបានស្វាគមន៍ចំពោះការបន្ធូរបន្ថយ ច្បាប់ទាំងនេះនាពេលថ្មីៗនេះ ដោយរដ្ឋសមាជិកមួយចំនួនទៀត។

តាមសេចក្តីរាយការណ៍ ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ភ្លើងខៀវឱ្យទីក្រុងគៀវ បាញ់អាវុធអាមេរិក ទៅកាន់គោលដៅនៅខាងក្រៅ នូវអ្វីដែលប្រទេសទាំងពីរទទូចថា ជាទឹកដីរបស់អ៊ុយក្រែន ដោយអនុញ្ញាតឱ្យមានការវាយប្រហារនៅក្នុងតំបន់ Belgorod របស់រុស្ស៊ី ដែលជាផ្នែកមួយនៃការប្រយុទ្ធសម្រាប់តំបន់ Kharkov ដែលនៅជិតខាង។

គួរឲ្យដឹងដែរថាប្រទេសលោកខាងលិច ផ្សេងទៀតក៏បាននិយាយផងដែរថា អាវុធរបស់ពួកគេអាចប្រើប្រាស់ បានតាមរបៀបស្រដៀងគ្នា ដោយមិនព្រួយបារម្ភទៅនឹងការព្រមាន របស់រុស្សីនាពេលកន្លងមកនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top