ព័ត៌មានអន្តរជាតិ

អាជ្ញាធរ DPP របស់តៃវ៉ាន់ ត្រូវបានជំរុញឱ្យបញ្ឈប់ការរារាំង អ្នកកាសែតចិនដីគោក

China Daily

ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានជំរុញឱ្យអាជ្ញាធររបស់ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ បញ្ឈប់ការរារាំង និងជ្រៀតជ្រែកជាមួយអ្នកសារព័ត៌មានចិនដីគោក ដែលឈរជើងនៅតៃវ៉ាន់ និងបញ្ឈប់ការរំខានដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការធម្មតា ក្នុងវិស័យព័ត៌មានរបស់ភាគីទាំងពីរ។

លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការ កោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានប្រាប់ សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការផ្លាស់ប្តូរអ្នកសារព័ត៌មាន ដែលឈរជើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺអំណោយផលដល់ការលើកកម្ពស់ ទំនាក់ទំនងឆ្លងច្រកសមុទ្រ និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងឆ្លងច្រកសមុទ្រ។

លោក Zhu បានលើកឡើងថា ចិនដីគោកតែងតែលើកទឹកចិត្ត និងគាំទ្រអ្នកយកព័ត៌មានតៃវ៉ាន់ មកកាន់ដីគោក សម្រាប់ការរាយការណ៍ព័ត៌មាន និងផ្តល់ឱ្យពួកគេនូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលក្នុងការធ្វើបទសម្ភាសន៍។

លោក Zhu បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការផ្អាកជាបន្ទាន់របស់អាជ្ញាធរ DPP ចំពោះការផ្លាស់ប្ដូរជាធម្មតារបស់ អ្នកកាសែតចិនដីគោក ដែលឈរជើងនៅតៃវ៉ាន់អំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ ដោយសារសកម្មភាពបែបនេះបានប៉ះពាល់ ដល់ប្រតិបត្តិការធម្មតានៃប្រព័ន្ធផ្សព្វផ្សាយ និងប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់អ្នកសារព័ត៌មាន។

លោកបានបន្ថែមថា អាជ្ញាធរ DPP គួរតែគោរព និងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកកាសែតដីគោក ដែលឈរជើងនៅតៃវ៉ាន់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top