ព័ត៌មានជាតិ

រ៉ូក្កែត សម្រាប់បញ្ជូន យានអវកាសចិនមួយគ្រាប់ ផ្ទុះឆេះកណ្តាលអាកាស ក្នុងពេលសាកល្បង

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអ្នកផលិតបានអះអាងថា គ្រាប់រ៉ូក្កែត Tianlong-3 របស់ចិនបានដាច់ចេញពី កន្លែងចតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលធ្វើតេស្តម៉ាស៊ីន ។

ក្រុមហ៊ុនបច្ចេកវិទ្យា Beijing Tianbing Technology ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Space Pioneer កំពុងធ្វើការសាកល្បង ម៉ាស៊ីនរ៉ុក្កែតដំណាក់កាលទី ១របស់ខ្លួននៅឯមជ្ឈមណ្ឌលសាកល្បងនៅទីក្រុង Gongyi ក្នុងខេត្ត Henan ភាគកណ្តាលរបស់ប្រទេសចិនហើយ វីដេអូ​ជា​ច្រើន​នៃ​ឧបទ្ទវហេតុ​នេះ ត្រូវ​បាន​អ្នក​ទស្សនា​បង្ហោះ​លើ​បណ្ដាញ​សង្គម។

ឃ្លីប​បង្ហាញ​ថា គ្រាប់​រ៉ុក្កែត​បាន​ផ្ទុះ​ឡើង​ដោយ​ មាន​ភ្លើង​ឆេះ​ចេញពី​ក្បាល​ម៉ាស៊ីនហើយ មួយសន្ទុះក្រោយមក ម៉ាស៊ីនបានឈប់ភ្លាមៗ ហើយរ៉ូក្កែតចាប់ផ្តើមធ្លាក់ចុះមកវិញ ខណៈពេលដែលហាក់ដូចជានៅតែឆេះ ដោយបន្សល់ទុកនូវផ្សែងខ្មៅ ពាសពេញផ្ទៃមេឃ។

ចុងក្រោយវាក៏បានធ្លាក់ដល់ដី បង្កឱ្យមានការផ្ទុះដ៏ធំមួយ កក្រើកតំបន់ក្បែរនោះ ហើយបានបញ្ជូនផ្សែង និងអណ្តាតភ្លើងយ៉ាង សន្ធោសន្ធៅទៅលើអាកាស។

យោងតាម ​​Space Pioneer ការបាញ់បង្ហោះមិនត្រូវបានគ្រោងទុកទេ ហើយរ៉ូក្កែតបានបំបែក ចេញពីបន្ទះបាញ់បង្ហោះរបស់វា អំឡុងពេលធ្វើតេស្តម៉ាស៊ីន ដោយសារតែ ការបរាជ័យរចនាសម្ព័ន្ធ នៅក្នុងចំណុចប្រសព្វរវាងតួរ៉ូក្កែត និងកៅអីសាកល្បង៕

ប្រែសម្រួល៖ ស៊ុន លី

To Top