ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ នៅតាមបណ្ដារាជធានី-ខេត្ត។
សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចនេះមាន លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុប្រធានអចិន្ដ្រៃយ៍ អមដោយអនុប្រធាន៣រូប និងសមាជិកជាច្រើនរូបផ្សេងទៀត៕