ព័ត៌មានអន្តរជាតិ

រុស្ស៊ី វាយប្រហារពីដែនអាកាស ទៅលើព្រលានយន្តហោះអ៊ុយក្រែន បំផ្លាញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធ ក្រុងគៀវ អស់ជាច្រើនគ្រឿង

AFP

បរទេស ៖ រុស្ស៊ីបានអះអាងពីការប្រើមីស៊ីលយុទ្ធសាស្ត្រជាលើកទីបីវាយប្រហារ ដោយជោគជ័យ ទៅលើអាកាសយានដ្ឋានអ៊ុយក្រែនក្នុងសប្តាហ៍នេះ ដោយយន្តហោះចម្បាំង MiG-29 ត្រូវបានគេនិយាយថា ត្រូវបានគេកម្ទេចចោល នៅលើដីក្នុងតំបន់ Dnepropetrovsk។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីរាយការណ៍ចុងក្រោយពីការវាយប្រហារដោយមីស៊ីល Iskander ទៅលើអាកាសយានដ្ឋាន Dolgintsovo ដែលស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រភាគខាងកើត នៃទីក្រុង Krivoy Rog ។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូមួយនៅថ្ងៃព្រហស្បតិ៍ ដែលបង្ហាញពីការយន្តហោះឃ្លាំមើល គ្មានមនុស្សបើកនៅទីតាំង ដែលបានបញ្ជាក់យ៉ាងហោចណាស់ មានយន្តហោះចំនួនបីគ្រឿងបានចតនៅព្រលានយន្តហោះនោះ ហើយការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់ បានវាយប្រហារទៅលើទី តាំងផ្នែករឹងរបស់យោធា ។

យោងតាមយោធារុស្ស៊ីបានឱ្យដឹងថា ការផ្ទុះដ៏ខ្លាំងក្លាដែលបង្ហាញក្នុងវីដេអូនេះ បង្ហាញពីការបំផ្លាញយន្តហោះ អាវុធដែលរក្សាទុកនៅក្បែរនោះ និងរថយន្តបម្រើសេវាជាច្រើនគ្រឿងដែលប្រើប្រាស់ដោយបុគ្គលិកអាកាសយានដ្ឋាន ។ ការវាយប្រហារពីអាកាសត្រូវបានគេរាយការណ៍ថា បានធ្វើឡើងកាលពីថ្ងៃពុធ។

កាលពីដើមសប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូស្រដៀងគ្នានេះ ដែលបង្ហាញពីការវាយប្រហាររបស់ដោយមីស៊ីល Iskander លើអាកាសយានដ្ឋានអ៊ុយក្រែនចំនួនពីរនៅក្នុងតំបន់ Poltava ។ ក្រសួងបានបន្ថែមថា ព្រលានយន្តហោះទីមួយក្នុងចំណោមនោះ ដែលជាក់ស្តែងបានប្រើប្រាស់ គ្រាប់បែកចង្កោម បានធ្វើឱ្យខូចខាតយន្តហោះចម្បាំង Su-27 ចំនួន៧គ្រឿង ខណៈដែលការវាយប្រហារ ព្រលានយន្តហោះទីពីរបានបំផ្លាញឧទ្ធម្ភាគចក្រវាយប្រហារ Mi-24 និងឧបករណ៍ផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា

To Top