ព័ត៌មានអន្តរជាតិ

រុស្ស៊ីជឿជាក់ថា បារាំងនឹងបញ្ជូនទ័ព ២០០០នាក់ ចូលមកទឹកដីអ៊ុយក្រែន

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស របស់រុស្សីហៅកាត់ថាSVR បានលើកឡើងអំពីរបាយការណ៍ ដែលបានបញ្ជាក់ម្តងហើយកាលពីខែមីនាថា បារាំងកំពុងរៀបចំបញ្ជូនទាហានប្រហែល ២០០០ នាក់ចូលទៅជួយប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

ការសង្ខេបដែលត្រូវបានចេញផ្សាយ នៅលើទំព័រទស្សនាវដ្តី របស់ SVR ដែលនៅក្នុងនោះប្រភពបានអះអាងថា កងទ័ពបារាំងមានការព្រួយបារម្ភ អំពីការកើនឡើងនៃចំនួនជនជាតិបារាំង ដែលត្រូវបានសម្លាប់ជាពិសេសបន្ទាប់ពី កងកម្លាំងរុស្ស៊ីបានបំផ្លាញមជ្ឈមណ្ឌល ដាក់ពង្រាយបណ្តោះអាសន្ន សម្រាប់ជនបរទេសនៅជិត Kharkov ក្នុងខែមករា។

ការ​វាយ​ប្រហារ​នោះ​តែម្តងគត់​បាន​សម្លាប់ ពលរដ្ឋ​បារាំង​រាប់​សិប​នាក់ហើយ តាម​សេចក្តី​រាយការណ៍​ទីក្រុង​ប៉ារីស ដោយ​កត់​សម្គាល់​ថា ចាប់​តាំង​ពី​ពេល​នោះ​មក ការ​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​បាន​កើតឡើងជារឿយៗ នៅក្នុង​ជម្លោះ​នៅអ៊ុយក្រែន។

SVR ដដែលបានរាយការណ៍ថា ចំនួនពិតប្រាកដនៃអ្នកស្លាប់ និងគំនិតដែលថាមានទាហានបារាំងណាម្នាក់ នៅក្នុងអ៊ុយក្រែនគឺត្រូវបានបិទបាំង ដោយចេតនាដោយអាជ្ញាធរបារាំង។

កន្លងមក ប្រធានាធិបតីបារាំង Emmanuel Macron តែងតែបាននិយាយម្តងហើយម្តងទៀតថា ប្រទេសរបស់លោកអាចបញ្ជូនទាហាន ទៅប្រយុទ្ធនៅខាងក្រុងគៀវ ដែលបង្កឱ្យមានការថ្កោលទោសពីរុស្ស៊ី ក៏ដូចជាការរុញច្រានពីសម្ព័ន្ធមិត្តភាគច្រើនរបស់ប៉ារីស នៅក្នុងអង្គការណាតូផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top