បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មនុស្សជិត ២០០.០០០ នាក់បានចុះឈ្មោះក្នុងជួរកងទ័ពរុស្ស៊ីក្នុងឆ្នាំ ២០២៤ ។ ក្រសួង បានសរសេរនៅលើ Telegram កាលពីថ្ងៃព្រហស្បតិ៍ថា អត្រាជ្រើសរើសជាមធ្យមគឺ “ប្រហែល ១.០០០ នាក់ក្នុងមួយថ្ងៃ” ។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការជ្រើសរើស បុគ្គលិកទ្រង់ទ្រាយធំមួយ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទាហានប្រហែល ៧០០.០០០ នាក់ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែននៅពេលនេះ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានអះអាងថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការ ចលនាកងទ័ពលើកទីពីរ។ រលកទីមួយបានកើតឡើងនៅក្នុងខែកញ្ញាឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានប្រកាស ផែនការដើម្បីហៅទាហានបន្ថែមចំនួន ៣០០.០០០ នាក់។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង St. Petersburg កាលពីខែមុន លោក ពូទីន បាននិយាយថា មិនចាំបាច់មានការចល័តបន្ថែមទៀតទេ ក្រៅពីសេចក្តីព្រាងច្បាប់ធម្មតា។
ទន្ទឹមនឹងនេះដែរ កងទ័ពអ៊ុយក្រែនបាននិងកំពុងតស៊ូ ដើម្បីបំពេញបន្ថែមជួរទ័ពរបស់ខ្លួនបន្ទាប់ពី ការបរាជ័យក្នុងការវាយលុក និងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាក្នុងឆ្នាំ ២០២៣ នៅតំបន់ Donbass ក្នុងឆ្នាំនេះ។ ក្នុងខែមេសា អ៊ុយក្រែនបានបន្ទាបអាយុទាហានពី ២៧ឆ្នាំ មក ២៥ ឆ្នាំ ផ្តល់អំណាចបន្ថែមដល់មន្ត្រីចូលបម្រើការងារ និងបង្កើនការពិន័យសម្រាប់អ្នកគេចខ្លួន។ មន្ត្រីអ៊ុយក្រែនបានត្អូញត្អែរថា ការយឺតយ៉ាវក្នុងការបញ្ជូនសព្វាវុធរបស់លោកខាងលិច នាំឱ្យមានអ្នកស្លាប់និងរបួសច្រើនជាងមុន ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
