កម្សាន្ត

ថៃ នឹងមិនគិតថ្លៃលើសេវាទិដ្ឋាការ ពីអ្នកទេសចរមកពី ៩៣ប្រទេស ចាប់ពីថ្ងៃទី១៥ ខែកក្កដានេះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងលើកទឹកចិត្តឱ្យមានការស្នាក់នៅបានយូរ

VN Express

បរទេស៖ ប្រទេសថៃនឹងអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសជាច្រើនចូលមកប្រទេសថៃដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃទី១៥ ខែកក្កដានេះ ជាផ្នែកនៃវិធានការដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងលើកទឹកចិត្តឱ្យមានការស្នាក់នៅបានយូរ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃរបស់ប្រទេសថៃ លោកស្រី Traisuree Taisaranakul ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីរូបនេះបាននិយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានចុះហត្ថលេខាលើឯកសារចំនួន ៤ ដើម្បីសម្រួលការធ្វើដំណើរសម្រាប់ជនបរទេស ដែលឯកសារទាំងអស់នឹងចូលជាធរមាននៅថ្ងៃទី១៥ ខែកក្កដា ដោយរង់ចាំការប្រកាសនៅក្នុង Royal Gazette។

ការណែនាំរួមមានបញ្ជីប្រទេសថ្មីដែលមានសិទ្ធិចូលប្រទេសថៃដោយគ្មានទិដ្ឋាការ កើនឡើងពី ៥៧ប្រទេស ទៅ ៩៣ប្រទេស ។ ភ្ញៀវមកពីប្រទេសទាំងនេះនឹងអាចស្នាក់នៅមិនលើសពី ៦០ថ្ងៃ។

ប្រទេសថៃក៏នឹងបង្កើនជិតទ្វេដងនៃចំនួនប្រទេសដែលមានសិទ្ធិទទួលបានទិដ្ឋាការសម្រាប់ពេលមកដល់ ចាប់ពី១៩ ដល់៣១ប្រទេស ។

លើសពីនេះ ប្រទេសនេះ (ថៃ) នឹងណែនាំសេវា Destination Thailand Visa កំណត់គោលដៅលើក្រុមឌីជីថល អ្នកឯករាជ្យ និងអ្នកទស្សនាដែលចង់សម្តែង ឬរៀនជំនាញដូចជាការចម្អិនអាហារ និង Muay Thai។

ប្រភេទទិដ្ឋាការថ្មីដែលមានសុពលភាពរយៈពេល៥ឆ្នាំអនុញ្ញាតឱ្យអ្នកកាន់ស្នាក់នៅរហូតដល់ ១៨០ ថ្ងៃ។ ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ១៧,៥ លាន​នាក់​មក​ដល់​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top