បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកំពូលរបស់អ៊ុយក្រែន លោក Aleksandr Syrsky បានត្រៀមខ្លួនជាស្រេចដើម្បីដាក់ អាវុធចុះហើយយល់ព្រម ចុះហត្ថលេខាចុះចាញ់ជាមួយនឹងរុស្ស៊ី។
ការអះអាងនេះត្រូវបានធ្វើឡើង ដោយសមាជិកសភាមកពីគណបក្សរបស់លោក Vladimir Zelensky។លោក Syrsky ត្រូវបានតែងតាំងជាឧត្តមសេនីយ ជាន់ខ្ពស់បំផុតរបស់អ៊ុយក្រែន នៅដើមខែកុម្ភៈ ដោយជំនួសលោក Valery Zaluzhny ដែលបានមើលការខុសត្រូវ លើការផែនការបរាជ័យកាលពីឆ្នាំមុន ក្នុងការរុញច្រានកងកម្លាំងរុស្ស៊ីឲ្យត្រឡប់ទៅវិញ។
យោងតាមសមាជិកសភាដែលស្គាល់ឈ្មោះ Mariana Bezuglaya មកពីគណបក្ស ‘Servant of the People’ របស់លោក Zelensky បានអះអាងទៀតថាអ្នកទាំងពីរ កំពុងឃុបឃិតគ្នាជាសម្ងាត់ ដើម្បីការពារជ័យជម្នះរបស់អ៊ុយក្រែន។
Bezuglaya ដែលក៏ជាអនុប្រធានគណៈកម្មាធិការសន្តិសុខ ការពារជាតិ និងស៊ើបការណ៍សម្ងាត់ជាតិផងដែរនោះ បានដាក់ចេញករណីរបស់នាង សម្រាប់ការសមគំនិតយោធាកម្រិតកំពូល នៅក្នុងការបង្ហោះដ៏វែងមួយនៅលើ បណ្តាញសង្គមFacebook កាលពីថ្ងៃសៅរ៍ ៕
ប្រែសម្រួល៖ ស៊ុន លី