ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើងបាញ់ប្រហារលោក Trump បានរៀនសូត្រពីហេតុការណ៍ សម្លាប់អតីតប្រធានាធិបតី John F Kennedy

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ FBI លោក Christopher Wray បានប្រាប់សមាជិកសភា កាលពីថ្ងៃពុធថា ឃាតករ Thomas Michael Crooks បានស្រាវជ្រាវហេតុការធ្វើឃាត កាលពីអតីតកាលទៅលើ លោកអតីតប្រធានាធិបតីអាមេរិក កាលពីសម័យអតីតកាលលោក John F Kennedy មុនពេលបើកការបាញ់ប្រហារ លើអតីតប្រធានាធិបតី Donald Trump កាលពីដើមខែនេះ។

Crooks បានបាញ់លោក Trump ចំត្រចៀកអំឡុងពេលការ ប្រមូលផ្តុំគ្នានៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ខែកក្កដាហើយ ការបាញ់ពីលើដំបូលដែលព័ត៌មាន លម្អិតរបស់ទីភ្នាក់ងារសម្ងាត់របស់ Trump បានបញ្ជាក់ថាមានការបាញ់ តបតជាមួយនឹងខ្មាន់កាំភ្លើង អាយុ២០ឆ្នាំនោះផងដែរ និងបានសម្លាប់មនុស្សម្នាក់ នៅក្នុងទស្សនិកជន និងពីរនាក់ទៀតរងរបួសមុន ពេលសម្ងាត់ដោយឡែកខ្មាន់កាំភ្លើង ក៏បានបាត់បង់ជីវិតដែរ។

ផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការតុលាការ នៃសភាកាលពីថ្ងៃពុធ លោក Wray បាននិយាយថា ការពិនិត្យរបស់ FBI លើកុំព្យូទ័ររបស់ Crooks បានបង្ហាញថា គាត់បានចាប់ផ្តើមស្រាវជ្រាវការធ្វើឃាត JFK នៅថ្ងៃទី៦ខែកក្កដា ដែលជាថ្ងៃតែមួយដែលគាត់ បានចុះឈ្មោះចូលរួម ការប្រមូលផ្តុំរបស់លោក Trump ។

ផ្ទាំងពាណិជ្ជកម្ម

លោក Wray បាននិយាយដោយសំដៅ ទៅលើ Lee Harvey Oswald ខ្មាន់កាំភ្លើង ដែលត្រូវបានចោទប្រកាន់ ពីបទបាញ់សម្លាប់ Kennedy ក្នុងឆ្នាំ១៩៦៣ ថា គាត់បានស្វែងរកតាម Googleជាមួយនឹងសម្រង់ឃ្លាថា៖តើ Oswald នៅឆ្ងាយពី Kennedy ឆ្ងាយប៉ុណ្ណា ៕

ប្រែសម្រួល៖ស៊ុនលី

To Top