ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា សំណើរបស់លោក ហ្សេឡិនស្គី លើការចរចាដ៏មានសក្តានុពលមួយនោះ មិនគួរឱ្យទុកចិត្ត

ម៉ូស្គូ៖ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ស្តីពីការចរចាដ៏មានសក្តានុពល ជាមួយរុស្ស៊ី ខ្វះភាពជឿជាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីៗនេះដែលធ្វើឡើងដោយលោក
ហ្សេឡិនស្គី ដែលស្នើថាអ្នកតំណាងរុស្ស៊ី គួរតែមានវត្តមាននៅក្នុងសន្និសីទសន្តិភាពលើកទីពីរ
ស្តីពីអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី
បានឲ្យដឹងថា រុស្ស៊ី មិនទុកចិត្តប្រធានាធិបតីអ៊ុយក្រែននោះទេ។

លោកស្រី Zakharova បានរំលឹកថា លោក ហ្សេឡិនស្គី រដ្ឋបាលរបស់លោក ឬអ្នកថែរក្សាលោកខាងលិចរបស់លោក មិនបានចាត់វិធានការណាមួយ ដើម្បីលុបចោលច្បាប់ ដែលហាមឃាត់ការចរចាជាមួយរុស្ស៊ីនោះទេ។

លោកស្រី Zakharova ក៏បានស្នើថាប្រធានាធិបតីអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគៀវ
ប្រហែលជាកំពុងព្យាយាមជំរុញ “រូបមន្តសន្តិភាព” ដែលបរាជ័យរបស់ពួកគេម្តងទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top