បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រុស្សីនឹងសម្រេចចិត្តក្នុងការដកខ្លួនចេញពីកត្តសញ្ញាលើការដាក់ពង្រាយមីស៊ីលកម្រិតខ្លីនិងមធ្យម ។
ការលើកឡើងដែលធ្វើ ដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់ក្រុមនាវិក នៅក្នុងពិធីព្យុហយាត្រា ថ្ងៃកងទ័ពជើងទឹក ក្នុងទីក្រុង St. Petersburg។
កាលពីដើមខែនេះ សហរដ្ឋអាមេរិក និង អាល្លឺម៉ង់បានប្រកាសពីផែនការ ដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយ ឆ្ងាយដ៏ជាក់លាក់នៅអឺរ៉ុប។
យោងតាមសេចក្តីប្រកាសព័ត៌មាន រួម រវាងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ចុះថ្ងៃទី១០ ខែកក្កដា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមការដាក់ពង្រាយ ជាដំណាក់កាលនៃសមត្ថភាពបាញ់ មីស៊ីលរយៈចម្ងាយឆ្ងាយនៃក្រុមការងារចម្រុះដែន របស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០២៦។
លោក Putin បានហៅការប្រកាសនេះថា ជាការគួរអោយកត់សម្គាល់ ដោយសារតែការដាក់ពង្រាយបែបនេះនឹងដាក់ទីតាំងរដ្ឋ និងយោធាសំខាន់ៗរបស់រុស្ស៊ី មជ្ឈមណ្ឌល រដ្ឋបាល និងឧស្សាហកម្ម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធការពារជាតិ ដែលនឹងក្លាយទៅជាគោលដៅ ដ៏មានការគម្រាមកំហែង។
លោកប្រធានាធិបតីបានបន្ថែមទៀត ពេលវេលាហោះហើរមីស៊ីល បែបនេះទៅកាន់គោលដៅនៅលើទឹកដី រុស្ស៊ីនឹងមានប្រហែលដប់នាទី ហើយពួកគេអាចបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរទៀតផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
