ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោត៣ អាណត្តិរបស់វ៉េណេស៊ុយអេឡា ប្រកាសថា មហាសេដ្ឋី Elon Musk គឺជាមហាសត្រូវរបស់លោក

Afp

បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានចោទក្រុមហ៊ុន SpaceX និងនាយកប្រតិបត្តិ Tesla លោក Elon Musk ពីការព្យាយាមរំខានដល់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសនៅអាមេរិកខាងត្បូង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) របស់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃអាទិត្យបានប្រកាសថា លោក Maduro ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ ដោយប្រកាសថា ជាមួយនឹងសន្លឹកឆ្នោត ៨០ភាគរយ ត្រូវបានរាប់ គាត់ទទួលបានសំឡេងច្រើនជាង ៥១ភាគរយនៃសន្លឹកឆ្នោត ធៀបនឹង ៤៤ភាគរយនៃសំឡេងគាំទ្ររបស់គូប្រជែងដ៏សំខាន់របស់លោកគឺលោក Edmundo Gonzales ។

អ្នកគាំទ្រលោក Gonzalez ដែលគាំទ្រដោយលោកខាងលិចបានចេញដើរតាមផ្លូវ បន្ទាប់ពីការចេញផ្សាយលទ្ធផលផ្លូវការដោយអះអាងថា ការបោះឆ្នោតនេះត្រូវបានគេបោកប្រាស់។

លោក Elon Musk ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X (អតីត Twitter) កាលពីថ្ងៃច័ន្ទបានយកវេទិកានេះដើម្បីចោទប្រកាន់ទៅលើលោក Maduro ពី “ការក្លែងបន្លំការបោះឆ្នោតដ៏សំខាន់” ។ ប្រធានាធិបតីវេណេស៊ុយអេឡាបានឆ្លើយតបនឹងការទាមទារដោយបបួលមហាសេដ្ឋីរូបនេះ ដើម្បីប្រយុទ្ធគ្នា ក្នុងអំឡុងពេលសុន្ទរកថាដែលគាត់បានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ជាតិ។ បន្ទាប់មកគាត់បានចោទលោក Musk ថាចង់ឱ្យមានការកើតឡើង “ជាមួយគ្រាប់រ៉ុក្កែត និងកងទ័ពរបស់គាត់ដើម្បីឈ្លានពានវេណេហ្ស៊ុយអេឡា” ប៉ុន្តែមិនបានបញ្ជាក់ពីការអះអាងនេះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top