ព័ត៌មានជាតិ

ពលរដ្ឋជិត១.០០០នាក់ត្រូវបានជួយសង្គ្រោះទាន់ ក្រោយមានគ្រោះបាក់ដី កើតឡើងនៅឥណ្ឌា      ខណៈមនុស្ស១៥១នាក់ បាត់បង់ជីវិត

AFP

ឥណ្ឌា ៖ នៅថ្ងៃពុធនេះ អាជ្ញាធរបានឲ្យដឹងថា ពលរដ្ឋជិត១.០០០នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះបាក់ដី កើតឡើងនៅតំបន់ភ្នំ នៃស្រុក Wayanad នៅរដ្ឋ Kerala របស់ប្រទេសឥណ្ឌា ដោយមានមនុស្សយ៉ាងហោចណាស់ ចំនួន១៥១នាក់ បានស្លាប់ និងជាច្រើននាក់ទៀត កំពុងបាត់ខ្លួននៅឡើយទេ ។

ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់ ក្នុងគោលដៅទេសចរណ៍ ដ៏ទាក់ទាញបំផុតមួយរបស់ប្រទេសឥណ្ឌា ដោយបានធ្វើឲ្យដីបាក់តាមជម្រាលភ្នំ កាលពីព្រឹកថ្ងៃអង្គារ ដែលបណ្តាលឱ្យមានល្បាប់ភក់  និងផ្ទាំងថ្ម ដែលបាក់ស្រុត តាមតំបន់ដាំដំណាំតែ និងក្រវាញ និងការតាំងទីលំដ្ឋាននៅតូចៗផងដែរ ។ វាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត នៅក្នុងរដ្ឋមួយនេះ គិតចាប់តាំងពីមានគ្រោះទឹក ជំនន់ដែលបានសម្លាប់ មនុស្សក្នុងឆ្នាំ២០១៨ ។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីរដ្ឋ Manoj បានប្រាប់ដល់ទីភ្នាក់ងារ Reuters តាមទូរស័ព្ទយ៉ាងដូច្នេះថា យ៉ាងហោចមានមនុស្សចំនួន ១៥១នាក់បានស្លាប់ និងចំនួន១៨៧នាក់ នៅតែបាត់ខ្លួននៅឡើយ ។

កងទ័ពរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ខ្លួនបានជួយសង្គ្រោះ មនុស្សចំនួន១.០០០នាក់ ហើយបានចាប់ផ្តើមដំណើរ ការសាងសង់ស្ពាន ជំនួសវិញ បន្ទាប់ពីស្ពានមេដែលតភ្ជាប់តំបន់ រងគ្រោះទៅកាន់ទីក្រុង Chooralmala ដែលនៅជិតបំផុត ត្រូវបានបំផ្លាញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top