ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់អង្គជំនុំជម្រះបោះឆ្នោតនៃតុលាការកំពូលនៃ ដើម្បីធ្វើសវនកម្ម និងបញ្ជាក់លទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ចំពេលមានការអំពាវនាវ ឱ្យមានតម្លាភាពកាន់តែខ្លាំងឡើង។
លោក ម៉ាឌូរ៉ូ បានស្នើឱ្យតុលាការកំពូលកោះ ហៅស្ថាប័នពាក់ព័ន្ធ “ដើម្បីប្រៀបធៀបធាតុផ្សំនៃភស្តុតាងទាំងអស់ និងបញ្ជាក់ដោយការអនុវត្ត មតិអ្នកជំនាញនៃកម្រិតបច្ចេកទេសខ្ពស់បំផុត លទ្ធផលបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា”។
លោកបានទៅតុលាការកំពូល ដែលអមដំណើរដោយជំទាវទីមួយ Cilia Flores អនុប្រធានាធិបតី Delcy Rodriguez ប្រធានរដ្ឋសភាលោក Jorge Rodriguez អគ្គមេធាវី Reinaldo Munoz និងរដ្ឋមន្ត្រីក្រសួងការបរទេស Yvan Gil ក្នុងចំណោមសមាជិកផ្សេងទៀតនៃគណៈរដ្ឋមន្ត្រីរបស់លោក។
នៅក្នុងសុន្ទរកថាទៅកាន់សារព័ត៌មាននៅពេលចាកចេញពីតុលាការ លោក ម៉ាឌូរ៉ូ បានឲ្យដឹងថា “ខ្ញុំបានប្រាប់អង្គជំនុំជម្រះបោះឆ្នោតថា ខ្ញុំសុខចិត្តត្រូវបានកោះហៅ សួរចម្លើយ ស៊ើបអង្កេតដោយសភាបោះឆ្នោតក្នុងនាមជាបេក្ខជនប្រធានាធិបតីដែលឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ និងជាប្រមុខរដ្ឋ ខ្ញុំកំពុងបង្ហាញខ្លួន ខ្ញុំកំពុងតែទៅរកយុត្តិធម៌”។
ទាំងប៉ូលស្នេហាជាតិវេណេស៊ុយអេឡា និងគណបក្ស United Socialist Party of Venezuela ដែលគាំទ្រការបោះឆ្នោតឡើងវិញរបស់លោក ម៉ាឌូរ៉ូ បានត្រៀម ខ្លួនរួចរាល់ហើយ ដើម្បីបង្ហាញ ១០០ ភាគរយនៃកំណត់ត្រាបោះឆ្នោត ដែលមាននៅក្នុងដៃរបស់យើង ដោយបន្ថែមថា សភាបោះឆ្នោត គួរតែរំពឹងដូចគ្នាពីគ្រប់ៗគ្នា ក៏ដូចជាបេក្ខជន និងអង្គការនយោបាយ៕
ប្រែសម្រួល ឈូក បូរ៉ា