បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានរំលឹកឡើងវិញនូវចេតនារបស់ប្រទេសរបស់គាត់ ក្នុងការដាក់ទណ្ឌកម្មអ៊ីស្រាអែលចំពោះ ការឈ្លានពានលើទឹកដីហ្គាហ្សា និងជាអ្វីដែលលោកហៅថា ជាការកំសាកនិងក៏ដូចជា ការធ្វើឃាតប្រមុខនយោបាយហាម៉ាស Ismail Haniyeh នៅទីក្រុងតេហរ៉ង់កាលពីចុងខែកក្កដាផង។
នៅក្នុងការហៅទូរស័ព្ទជាមួយ រដ្ឋលេខាធិការនៃបុរីវ៉ាទីកង់ Cardinal Pietro Parolin កាលពីថ្ងៃចន្ទ លោក Pezeshkian បាននិយាយថា ការធ្វើឃាតនេះបានរំលោភលើ គោលការណ៍មនុស្សធម៌ និងច្បាប់ទាំងអស់ ហើយថាអ៊ីរ៉ង់ មានសិទ្ធិស្របច្បាប់ ក្នុងការសងសឹកខណៈដែល អ៊ីស្រាអែលមិនបានបញ្ជាក់ ឬបដិសេធការពាក់ព័ន្ធនឹងការសម្លាប់នេះទេ។
លោកHaniyeh ដែលជាប្រធានអ្នកចរចារបស់ក្រុមសកម្មប្រយុទ្ធ ក្នុងការចរចាបទឈប់បាញ់នៅតំបន់ Gaza ដោយប្រយោលជាមួយអ៊ីស្រាអែល ត្រូវបានសម្លាប់ដោយ គ្រាប់ផ្លោងរយៈចម្ងាយខ្លី ដែលបានវាយប្រហារអគារដែលគាត់ស្នាក់នៅ ខណៈពេលដែលគាត់កំពុងស្នាក់នៅ ក្នុងប្រទេសអ៊ីរ៉ង់សម្រាប់ពិធីសម្ពោធ Pezeshkian ។
ភ្លាមៗរដ្ឋាភិបាលទីក្រុងតេហរ៉ង់ និងក្រុមហាម៉ាស់ បានចោទប្រកាន់ទីក្រុងយេរូសាឡឹម ពីផែនការធ្វើឃាត នេះហើយបានសន្យាថា នឹងដាក់ទណ្ឌកម្មអ៊ីស្រាអែល ចំពោះឧក្រិដ្ឋកម្មដែលត្រូវបាន ចោទប្រកាន់នេះផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
