ព័ត៌មានអន្តរជាតិ

លោក Trump សន្យាគាំទ្រ អ៊ីស្រាអែល ប្រឆាំងទៅនឹងក្រុម ភេវរកម្ម

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donadl Trump បាននិយាយថា លោកនឹងគាំទ្ររដ្ឋាភិបាល អ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ប្រសិនបើលោកយកជ័យជំនះ និងត្រឡប់មកសេតវិមានឡើង វិញក្នុងខែវិច្ឆិកា។

អតីតប្រធានាធិបតី ដែលកំពុងនិយាយនៅក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ នៅឯក្លឹបវាយកូនហ្គោល របស់គាត់នៅ Bedminster រដ្ឋ New Jersey បានរិះគន់គូប្រជែងប្រជាធិបតេយ្យ របស់គាត់គឺ Kamala Harris សម្រាប់ តែងតែទាមទារបទឈប់បាញ់ ។

លោកបានបញ្ជាក់បែបនេះថា ៖ នៅពេលខ្ញុំត្រលប់មកការិយាល័យរាងពងក្រពើ ខ្ញុំនឹងគាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការឈ្នះសង្គ្រាមភេរវកម្មហើយ ពួកគេត្រូវតែមានសិទ្ធិឈ្នះសង្រ្គាមនេះ។

ប្រសិនបើលោកស្រី Harris ឈ្នះការបោះឆ្នោតនោះ វាស្មើនឹងអ្នកដុតទង់ជាតិ ឆ្វេងនិយមជ្រុល និងអ្នកអាណិតអាសូរ Hamas នឹងមិនគ្រាន់តែបង្កចលាចលនៅតាមដងផ្លូវ របស់យើងនោះទេពួកគេនឹងដំណើរ ការគោលនយោបាយ ការបរទេស របស់សហរដ្ឋអាមេរិកនៅក្នុងសេតវិមាន ហើយអ៊ីស្រាអែល នឹងត្រូវបាត់បង់នេះជាអ្វីដែលលោក Trump បានអះអាងបន្ថែម។

ត្រូវបានសួរដោយអ្នកសារព័ត៌មាន នៅពេលដែលគាត់បាននិយាយ ចុងក្រោយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu លោក Trump បាននិយាយថា ពួកគេមិនបាននិយាយគ្នា ចាប់តាំងពីពួកគេបាន ជួបកាលពីខែមុន នៅឯរមណីយដ្ឋាន វាយកូនហ្គោលនៅរដ្ឋ Florida របស់ Trump៕

ប្រែសម្រួល៖ស៊ុនលី

To Top