ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ចោទអ៊ុយក្រែនថា ប្រើយន្តហោះគ្មានមនុស្សបើក វាយប្រហារមកលើផ្លូវកែ្បររោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia

AFP

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅលើផ្លូវក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលបង្កការគំរាមកំហែងដល់ សន្តិសុខរបស់រោងចក្រនេះ ។

រោងចក្រថាមពលនុយក្លេអ៊ែរខាងលើ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Telegram ថា “នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃនេះ ត្រូវនឹងម៉ោង៤និង០០នាទីម៉ោងសកល យន្តហោះគ្មានមនុស្សបើក របស់ប្រទេសអ៊ុយក្រែន បានទម្លាក់គ្រាប់បែកនៅលើផ្លូវ ដែលរត់តាមអង្គភាពថាមពល នៅពីខាងក្រៅបរិវេណ ។ បុគ្គលិកកំពុងធ្វើដំណើរតាមដងផ្លូវនេះឥតឈប់ឈរ តែគ្មាននរណាម្នាក់រងរបួសនោះទេ ។

សេចក្តីថ្លែងការណ៍បានដាក់ថា អ្នកត្រួតពិនិត្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនេះរួចហើយដែរ ។

ជុំវិញការវាយប្រហារនេះដែរ ខាងភាគីអ៊ុយក្រែន នៅមិនទាន់ឆ្លើយតបនឹងការ ចោទប្រកាន់នេះនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top