ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធាអ៊ីរ៉ង់៖ ការឆ្លើយតបទៅនឹង ប្រទេសអ៊ីស្រាអែល អាចនឹងត្រូវការពេលវេលាបន្តិច

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ហៅកាត់ថា IRGC បានព្រមានថា ការសងសឹករបស់ទីក្រុងតេហរ៉ង់ ជុំវិញការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh អាចកើតឡើងបន្ទាប់ពីការរង់ចាំដ៏យូរ។

លោកHaniyeh ត្រូវបានសម្លាប់នៅក្នុងទីក្រុងតេហរ៉ង់ កាលពីនៅចុងខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីចូលរួមពិធីឡើង កាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian។

ក្រោយ​ឧបទ្ទវហេតុ​នេះ អ៊ីរ៉ង់​បាន​សន្យា​ថា​នឹង​ដាក់​ទណ្ឌកម្ម​ យ៉ាង​តឹងរ៉ឹង​លើ​អ៊ីស្រាអែល ដែល​មិន​បាន​បដិសេធ ឬ​មិន​ទទួល​ស្គាល់​តួនាទី​ណា​មួយ ​ក្នុង​ការ​សម្លាប់​នេះ​ទេ។ មជ្ឈិមបូព៌ាក៏បាននឹងកំពុងព្យាយាមទប់ទល់ នឹងការសងសឹករបស់អ៊ីរ៉ង់ ដែលមិនទាន់សម្រេចនេះនៅឡើយផងដែរ។

លោក Alimohammad Naini អ្នកនាំពាក្យរបស់កងកម្លាំង IRGC ដែលជាឥស្សរជន និងមានឥទ្ធិពលនៃយោធាអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា៖ ពេលវេលាគឺជាការពេញចិត្តរបស់យើង ហើយរយៈពេលរង់ចាំសម្រាប់ការ ឆ្លើយតបនេះអាចមានរយៈពេលយូរ បន្តិចរហូតដល់មានការ គណនាយ៉ាងត្រឹមត្រូវមួយ កើតឡើងសិនក្នុងការឆ្លើយតប។

ទោះបីជាយ៉ាងណាក្តី អាមេរិកក៏​បានព្យាយាម និង​ស្នើ​ដល់​សម្ព័ន្ធមិត្ត​ដែល​មាន​ទំនាក់ទំនង​ ជាមួយ​អ៊ីរ៉ង់​ឱ្យ​បញ្ចុះបញ្ចូល​ឱ្យ​កាត់បន្ថយ ​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ាផងដែរ ក្នុងអំឡុងពេលនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top