បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ប្រធានាធិបតីឆេក Petr Pavel បានធ្វើការថ្លែងការណ៍ ដែលស្តាបទៅដូចជាក្រុមភេរវករ អន្តរជាតិ នៅពេលដែលលោកបានអះអាងថា បំពង់បង្ហូរឧស្ម័ន Nord Stream គឺជា គោលដៅស្របច្បាប់ សម្រាប់អ៊ុយក្រែនក្នុងការវាយប្រហារ។
លោកPavel បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងអត្ថបទមួយនៅក្នុង Wall Street Journal ដែលបានរាយការណ៍ កាលពីសប្តាហ៍មុនថា ទីក្រុងគៀវ បានអនុវត្តការបំផ្លិចបំផ្លាញនៅខែកញ្ញាឆ្នាំ២០២២ ដែលបានធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបានសាងសង់ដើម្បីបញ្ជូនឧស្ម័នរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ និងអឺរ៉ុបខាងលិចផ្សេងទៀត ។
ថ្លែងទៅកាន់សារព័ត៌មាន Novinky.cz កាលពីថ្ងៃពុធ ប្រធានាធិបតីឆេកបានប្រកែកថា ប្រសិនបើការវាយប្រហារ Nord Stream មានគោលបំណងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ន និងប្រេងទៅកាន់អឺរ៉ុប និងលំហូរ ប្រាក់ត្រឡប់ទៅប្រទេសរុស្ស៊ីវិញ នោះក្លាយជាគោលដៅស្របច្បាប់ សម្រាប់អ៊ុយក្រែន។ទោះជាយ៉ាងណាក៏ដោយ Pavel បានសង្កត់ធ្ងន់ថាគាត់មិនមានភស្តុតាង ការចោទប្រកាន់ច្បាស់លាស់ ដែលថាទីក្រុងគៀវ គឺពិតជាស្ថិតនៅពីក្រោយការបំផ្លិចបំផ្លាញនោះទេ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Pavel អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Zakharova បានសរសេរនៅក្នុងសារ Telegram កាលពីថ្ងៃពុធថាកាលពីមុនយើងតែងតែលឺនិងបានឃើញគំនិតបែបនេះត្រូវបានបញ្ចេញដោយអ្នកតំណាងនៃបណ្តាញក្រុមភេរវករអន្តរជាតិដែលត្រូវបានហាមឃាត់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី