អត្ថបទ

ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី នឹងក្លាយជា ក្រុមហ៊ុនដំបូង ដែលផ្តល់ សេវាជួញដូរ ហិរញ្ញវត្ថុ បីប្រភេទផ្សេងគ្នា នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធីបានប្រកាសបើកដំណើរការ ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពី ទទួលបានអាជ្ញាបណ្ណឈ្មួញ ជើងសាឧបករណ៍និស្សន្ទពី គណៈកម្មការមូលបត្រកម្ពុជា។ អាជ្ញាបណ្ណដែលត្រូវបានអនុម័ត នៅខែកុម្ភៈ ឆ្នាំ២០១៩នេះ អនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើអាជីវកម្មរបស់ខ្លួន និងផ្តល់សេវាកម្មជួញដូរលើផលិតផល ឧបករណ៍និស្សន្ទជាច្រើន ប្រភេទរួមមាន លោហធាតុមានតម្លៃ រូបិយប័ណ្ណបរទេស និងប្រេងឆៅជាដើម។

ជាមួយនឹងបទពិសោធន៍អន្តរជាតិ យ៉ាងសម្បូរបែប ក្រុមជំនាញប្រកបដោយវិជ្ជាជីវៈ កម្មវិធីជួញដូរប្រកបដោយតម្លាភាព ផលិតផលជួញដូរដែលមានឡេវឺរេច និងសេវាកម្មល្អប្រសើរ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី ត្រូវបានគេរំពឹងថា ក្រុមហ៊ុននឹងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងទីផ្សារប្រទេសកម្ពុជា និងពង្រីកវត្តមានរបស់ខ្លួន ជាបន្តបន្ទាប់នៅទូទាំងពិភពលោក។

លោក Alex So អភិបាលនៃ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី បានឱ្យដឹងថា “ព្រះអាទិត្យកំពុងរះហើយ វាប្រៀបដូចជា ការលូតលាស់របស់ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី ដែរ។ យើងមានមោទកភាពដែលបាន ទទួលអាជ្ញាបណ្ណ ក៏ដូចជាការគាំទ្រពីគណៈកម្មការ មូលបត្រកម្ពុជា ពីព្រោះវាជួយឱ្យយើងអាចចូលរួម ចំណែក ក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា និងជួយប្រជាជនកម្ពុជាក្នុងការ អភិវឌ្ឍចំណេះដឹង និងជំនាញជួញដូរ របស់ពួកគេ។ តាមរយៈជំនាញនិងវិជ្ជាជីវៈរបស់យើង ហើយបន្ទាប់ពី បានចំណាយ ពេលវេលាជាច្រើន ដើម្បីកំណត់នូវអ្វីដែលទីផ្សារត្រូវការ និងបង្កើនគុណភាពនៃ ក្រុមអ្នកប្រឹក្សា យោបល់ របស់យើង ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធីបានត្រៀម ខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យមាន ភាពល្អប្រសើរ និងផ្តល់នូវការប្រកួតប្រជែងជាមិត្តភាព ក្នុងការនាំមកនូវ អ្វីដែលល្អបំផុត សម្រាប់វិនិយោគិន”។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី កំពុងធ្វើការពង្រីក វិសាលភាពសេវាកម្មរបស់ ខ្លួនតាមរយៈការបន្ថែម សេវាកម្មជួញ ដូរមូលបត្រនិង សេវាកម្មប្រឹក្សាហិរញ្ញវត្ថុ។ អាជ្ញាបណ្ណជាផ្លូវការសម្រាប់ ការដាក់ឱ្យដំណើរការនៃ សេវាកម្មទាំងពីរនេះ នឹងធ្វើឱ្យ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី ក្លាយជាក្រុមហ៊ុន ទីមួយនិងតែមួយគត់ ដែលមានសេវាកម្មបែបនេះ នៅក្នុងប្រទេសកម្ពុជា។

លោក Alex So បានបន្តថា “ទីផ្សារភាគហ៊ុននៅទីនេះ បានដំណើរការអស់ រយៈពេលប៉ុន្មានឆ្នាំមកហើយ។ យើងមើលឃើញនូវចំនុច ដែលអាចធ្វើ ឱ្យវាប្រសើរឡើងបាន ហើយយើងជឿជាក់ថា យើងអាចបន្ថែមគុណតម្លៃរបស់វា នៅក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ ដ៏អស្ចារ្យ។ ជាមួយគ្នានេះដែរ យើងមានបំណង ជួយវិនិយោគិនក្នុងការវិភាគទីផ្សារ និងធ្វើការសម្រេចចិត្តជួញដូរ ប្រកបដោយវិជ្ជាជីវៈ ហើយនេះគឺជាមូលហេតុដែលនាំឱ្យយើង ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណប្រឹក្សាហិរញ្ញវត្ថុពី គណៈកម្មការមូលបត្រកម្ពុជា”។

ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី មានទីស្នាក់ការកណ្តាល នៅអាគារហ្គោលដិនថៅវើ សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមចូលទៅកាន់គេហទំព័រ http://pplinksecurities.com.kh

To Top