ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្ដិ Telegram ត្រូវបានចោទប្រកាន់ថា លោកបដិសេធមិនសហការ ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម

xinhua

ប៉ារីស៖ សហព័ន្ធអារ៉ាប់រួម និងរុស្សី បានដាក់សំណើសុំចូលកុងស៊ុល ទៅកាន់នាយកប្រតិបត្តិ Telegram លោក Pavel Durov ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉ារីស ជុំវិញការចោទប្រកាន់ថា លោកបដិសេធមិនសហការក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងកម្មវិធីដ៏ពេញនិយមមួយនេះ។ 

ក្រសួងការបរទេសរបស់អេមីរ៉ាតអារ៉ាប់រួមបានឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវករណីរបស់លោក Durov ហើយបានដាក់សំណើទៅរដ្ឋាភិបាលបារាំង ដើម្បីផ្តល់ឱ្យលោកនូវសេវាកម្មកុងស៊ុលទាំងអស់ជាបន្ទាន់។

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងមុននេះបន្តិចថា ស្ថានទូតរុស្ស៊ីនៅទីក្រុងប៉ារីស បានបង្វែរកំណត់ចំណាំទៅក្រសួងការបរទេសបារាំង ដែលទាមទារឱ្យកុងស៊ុលចូលទៅកាន់គណនីរបស់លោក Durov ។

រដ្ឋអាជ្ញាសាធារណៈទីក្រុងប៉ារីសលោក Laure Beccuau បានឲ្យដឹងថាលោក Durov ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់តុលាការលើបទល្មើសព្រហ្មទណ្ឌចំនួន ១២ រួមទាំងមួយពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕


ប្រែសម្រួល ឈូក បូរ៉ា

To Top