បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យោងតាមអភិបាលក្រុងលោក Sergey Sobyanin បាននិយាយថា កងការពារដែនអាកាសរុស្ស៊ី បានរារាំងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន លើទីក្រុងមូស្គូនៅពេលយប់ ដោយមិនបណ្តាលឲ្យមានអ្នកស្លាប់ ឬការខូចខាតនៅលើដីនោះទេ។
មន្ត្រីបាននិយាយថាដ្រូន UAVs ទីមួយត្រូវ បានបាញ់ទម្លាក់នៅជិត Podolsk ចម្ងាយ៤០គីឡូម៉ែត្រភាគខាងត្បូង នៃទីក្រុងមូស្គូនៅម៉ោងប្រហែល១ និង២០នាទី ព្រឹកថ្ងៃអាទិត្យ ហើយមួយម៉ោងក្រោយមក យន្តហោះគ្មានមនុស្ស បើកមួយទៀត ត្រូវបានបំផ្លាញនៅពេលធ្វើដំណើរទៅកាន់រដ្ឋធានី។
នៅក្នុងការផ្សាយបន្តបន្ទាប់គ្នា ក្នុងរយៈពេលប្រាំមួយម៉ោង Sobyanin បានរាយការណ៍ថាយន្តហោះ គ្មានមនុស្សបើកជាច្រើនត្រូវបានស្ទាក់ចាប់នៅតំបន់ Stupino, Odintsovo, Leninsky និង Ramensky ។
លោក Sobyanin បានបន្ថែមថា យន្តហោះ UAV មួយគ្រឿងទៀត ត្រូវបានគេរាយការណ៍ថា បានព្យាយាមកំណត់ គោលដៅ ទៅលើរោងចក្រ ចម្រាញ់ប្រេង នៅ Kapotnya ដែលជា ស្រុកមួយ នៅភាគអាគ្នេយ៍ទីក្រុងមូស្គូ ដែលល្បីល្បាញខាង ឧស្សាហកម្មប្រេងឥន្ធនៈ ប៉ុន្តែត្រូវបានបាញ់ទម្លាក់ ដោយមិនមានការខូចខាត ឬរបួសនៅលើដីនោះទេ ។
គួរឲ្យដឹងដែរថាប្រទេសអ៊ុយក្រែន តែងតែបានព្យាយាមម្តងម្កាល ដើម្បីកំណត់គោលដៅរដ្ឋធានីរុស្ស៊ី ដែលមានចម្ងាយជាង ៥០០ គីឡូម៉ែត្រពីជួរមុខ ដោយមានការ វាយឆ្មក់តាមរយៈដ្រូនប៉ុន្តែភាគច្រើនដ្រូន UAVs ទាំងនោះត្រូវបានបាញ់ទំលាក់មុន ពេលទៅដល់គោលដៅរបស់ពួកវា៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
